Khmer Dictionary: ឧត្ដម
Chuon Nath's Khmer-Khmer Dictionary
-
ឧត្ដម
( គុ.គុនសព្ទ )
[អ៊ុត-ដំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់ឧត្ដម ថ្នាក់ខ្ពស់ ។
- ប្រសើរឧត្ដម ប្រសើរកន្លង ។
- ផលស្រូវ
- ឧត្ដម ផលស្រូវបរិបូណ៌ឬសម្បូណ៌ ។
- ពូជពង្សឧត្ដម ឬ - ពង្សពូជ-- ពូជពង្សខ្ពង់ខ្ពស់ ។
- ឧដុង្គឧត្ដម ឬ - ឧត្ដុង្គ-- ខ្ពង់ខ្ពស់លើសលែង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈម៉ៈ, ចួនថា អ៊ុត-ដំ-ម៉ៈ ឬ អ៊ុត-ដំ ក៏មានខ្លះ (តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដមគតិ គតិឧត្ដម គឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់ អធ្យាស្រ័យដែលដុះដាលចេញមក ដើម្បីរិះរកសេចក្ដីសុខ-ចម្រើន, គោលបំណងចង់ឲ្យបានល្អប្រពៃ,... : មនុស្សមានឧត្ដមគតិ រមែងបានជាទីស្រឡាញ់នៃមហាជន ។
- ឧត្ដមគន្ធ ក្លិនប្រសើរ ។
- ឧត្ដមគោត្ត ឬ - --គោត្រ គោត្រខ្ពស់ ។
- ឧត្ដមគ្រឹហា ឬ - --គ្រឹះ ផ្ទះល្អ, មានតម្លៃ ។
- ឧត្ដមង្គ ឬ - ឧត្ដមាង្គ (--មុ័ង, --ម៉ង់ ឬ --ម៉ាង) ក្បាល, ត្បូង ។
- ឧត្ដមជាតិ ជាតិខ្ពស់ ។
- ឧត្ដមបុរិសៈ ឬ
- --បុរស បុរសខ្ពង់ខ្ពស់ ។ ព. វ. សំ. បា. បុរិសៈទី ៣ ត្រង់ ខ្ញុំ, អញ, យើង ។
- ឧត្ដមភាព ភាពឧត្ដម ។
- ឧត្ដមភូមិ ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។
- ឧត្ដមភេទ (បា. --វេស; សំ. --វេឝ) ភេទឧត្ដម ។ ព. ពុ. បព្វជិតភេទ ។
- ឧត្ដមមន្រ្តី (អ៊ុត-ដំ--) មន្រ្តីថ្នាក់ខ្ពស់; មន្រ្តីរដ្ឋបាលថ្នាក់ខ្ពស់ ។
- ឧត្ដមវង្ស ឬ - --ពង្ស វង្សខ្ពស់, ពូជខ្ពស់ ។
- ឧត្ដមវិជ្ជា ឬ
- --វិទ្យា វិជ្ជាជាន់ខ្ពស់ ។
- ឧត្ដមស័ក្តិ ស័ក្តិខ្ពស់ ។
- ឧត្ដមសេនានី មេទាហានជាន់ខ្ពស់ ចាប់តាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រីទៅដល់សេនាប្រមុខ ។
- ឧត្ដមសេនីយ៍ ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព ។
- ឧត្ដមសេនីយ៍ត្រី ឧត្ដមសេនីយ៍ដែលមានឋានន្តរសក្តិក្រោមឧត្ដមសេនីយ៍ទោ ។
- ឧត្ដមសេនីយ៍ទោ ឧត្ដមសេនីយ៍ជាចន្លោះឧត្ដមសេនីយ៍ត្រី និងឧត្ដមសេនីយ៍ឯក ។
- ឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍មានឋានន្តរសក្តិខ្ពស់ជាងឧត្ដមសេនីយ៍ទោនិងឧត្ដមសេនីយ៍ត្រី ។
- ឧត្ដមានុភាព អានុភាពខ្ពង់ខ្ពស់ឬខ្លាំងក្រៃ ។
- ឧត្ដមាភិសេក អភិសេកខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណុត្តមាភិសេក ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ (--មុ័ង) ក៏បាន ។
Headley's Khmer-English Dictionary
-
No matching entries found!