Khmer Dictionary: ឧណ្ហ
Chuon Nath's Khmer-Khmer Dictionary
-
ឧណ្ហ
( គុ.គុនសព្ទ )
[អ៊ុន-ហៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧ ឞ្ណ) ក្ដៅ ។ ព. ផ្ទ. សីត ឬ សីតល ។ (ខ្មែរ អ. ថ. អ៊ុន) សំដៅសេចក្ដីថា “ក្ដៅបន្តិចៗ, ក្ដៅសង្អន់ៗ” : ទឹកក្ដៅឧណ្ហៗ (ដើម្បីកុំឲ្យច្រឡំ, សរសេរជា ឧណ្ហ៍ ក៏បាន : ក្ដៅឧណ្ហ៍ៗ) ។
- ឧណ្ហកាល ឬ
- --សម័យ កាលឬសម័យក្ដៅ, រដូវក្ដៅ ។
- ឧណ្ហចិត្ត ឬ
- --ហទ័យ ចិត្តក្ដៅ, ចិត្តរហេវរហាវ; ចិត្តកំពុងក្ដៅ ។
- ឧណ្ហ៍ចិត្ត កក់ក្ដៅក្នុងចិត្ត, នឹកសង្ឃឹម ។
- ឧណ្ហដ្ឋាន ទីឬកន្លែងក្ដៅ ។ ឧណ្ហប្បទេស ប្រទេសក្ដៅ ។
- ឧណ្ហភ័យ ការខ្លាចក្ដៅ ។
- ឧណ្ហភាព ភាវៈក្ដៅ, កម្ដៅ ។
- ឧណ្ហភិត (បា. --ភីត) អ្នកខ្លាចក្ដៅ, អ្នកដែលចាញ់ក្ដៅ ។
- ឧណ្ហមាត្រ ប្រដាប់សម្រាប់ស្ទង់មើលធាតុអាកាស ដើម្បីឲ្យដឹងក្ដៅត្រជាក់; កែវស្ទង់របស់ពេទ្យសម្រាប់ស្ទង់មើលនូវអាការក្ដៅត្រជាក់ក្នុងរូបកាយអ្នកជំងឺ ។
- ឧណ្ហរង្សី (បា. --រំសិ) ព្រះអាទិត្យ។
- ឧណ្ហរោគ ឬ - ឧណ្ហាពាធ ជំងឺក្ដៅ ។
- ឧណ្ហវាត ខ្យល់ដែលបក់ដោយទាំងចំហាយក្ដៅមកផង ។
- ឧណ្ហវេលា វេលាក្ដៅ, ពេលកំពុងក្ដៅ ។
- ឧណ្ហាការ អាការក្ដៅ ។
- ឧណ្ហាលុ ដែលមានក្ដៅច្រើន; ប្រទេសដែលមានក្ដៅច្រើន : ប្រទេសឧណ្ហាលុ ; មនុស្សចាញ់ក្ដៅ; ដែលចាញ់ក្ដៅ ។
- ឧណ្ហោទក (អ៊ុន-ហោទៈកៈ ឬ --ទក់; បា. <ឧណ្ហ + ឧទក “ទឹក”) ទឹកក្ដៅ (ព. ផ្ទ. សីតោទក) ។ល។
Headley's Khmer-English Dictionary
-
ឧណ្ហ
( adj )
[ʔun, ʔunhaʔ-]
to be thermal; warm, hot
-
ឧណ្ហាពាធ
( n )
[ʔunhaapiet]
fever
-
ឧណ្ហាលុ
( adj )
[ʔunhaaluʔ]
to be tropical, characterized by frequent hot weather
-
ឧណ្ហីស
( n )
[ʔunheh]
crown; turban; mask, face cloth; cap of a newel post
-
ឧណ្ហីស
( n )
[ʔunheh]
prosperity
-
ឧណ្ហោទក
( n )
[ʔunhaoteaʔkaʔ]
hot water