Khmer Dictionary: ឧដុង្គ
Chuon Nath's Khmer-Khmer Dictionary
-
ឧដុង្គ
( គុ.គុនសព្ទ )
[អ៊ុដុង]
(ពាក្យប្រើក្លាយមកពី សំ. បា. ឧត្ដុង្គ) ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា ។ ន. ឈ្មោះរាជធានីចាស់មួយរបស់កម្ពុជរដ្ឋ ស្ថិតនៅត្រង់ចន្លោះទិសពាយ័ព្យនិងទិសឧត្ដរនៃក្រុងភ្នំពេញ ជានគរទី ១ មុនបន្ទាប់នគរភ្នំពេញសព្វថ្ងៃនេះ : ក្រុងឧដុង្គមានភ្នំព្រះរាជទ្រព្យជាលម្អមើលពីចម្ងាយទៅឃើញត្រដែតត្រដឹម (ហៅឲ្យពេញថា ក្រុងឧដុង្គមានជ័យ ឬ ក្រុងឧដុង្គឮជ័យ; គួរសរសេរឧត្ដុង្គ អ. ថ. អ៊ុត-ដុង, ប៉ុន្តែធ្លាប់ប្រើជា ឧដុង្គ យ៉ាងនេះយូរមកហើយ) ។ ឧដុង្គឧត្ដម ឧត្ដមលើសលែង, ប្រសើរកន្លង (សរសេរជា ឧត្ដុង្គឧត្ដម ក៏បាន) ។
Headley's Khmer-English Dictionary
-
ឧដុង្គ
( adj )
[ʔuʔdoŋ]
to be tall, high, elevated, noble, superior, supreme; magnificent, glorious
-
ឧដុង្គ
( n )
[ʔuʔdoŋ]
Oudong (Mean Chey)