Khmer Dictionary: ឧជុ
Chuon Nath's Khmer-Khmer Dictionary
-
ឧជុ
( គុ.គុនសព្ទ )
[អ៊ុ-ជុ]
( បា.បាលី ( បាលីភាសា ) )
(សំ. ឫជុ) ត្រង់; ទៀងត្រង់; ស្លូតត្រង់ ។
- ឱជុកម្ម អំពើត្រង់ ។
- ឧជុការណ៍ ហេតុឬដំណើរត្រង់ ។
- ឧជុចិត្ត ចិត្តត្រង់, ចិត្តស្លូតត្រង់, ចិត្តសុចរិត ។
- ឧជុជន ឬ
- --បុគ្គល ជនឬបុគ្គលស្លូតត្រង់ ។
- ឧជុប្បដិបត្តិ ប្រតិបត្តិត្រង់ គឺការប្រព្រឹត្តឬកាន់ត្រឹមត្រង់តាមគន្លងធម៌, តាមលំអានច្បាប់ ។
- ឧជុប្បដិបន្ន (អ៊ុជុប-ប៉ៈដិបុ័ន ឬ--ប័ន) អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌, តាមលំអានច្បាប់ (បើស្ត្រីជា ឧជុប្បដិបន្នា (អ៊ុជុប-ប៉ៈដិបុ័ន-ន៉ា) ។
- ឧជុភាព ភាពត្រង់; ភាវៈឬសេចក្ដីស្លូតត្រង់ ។
- ឧជុមគ្គ ផ្លូវត្រង់ ។
- ឧជុវាចា ឬ
- --វាទ,
- --កថា សម្ដីត្រង់។
- ឧជុវាទី អ្នកដែលតែងតែនិយាយត្រង់ (បើស្ត្រីជា ឧជុវាទិនី) ។
- ឧជុសណ្ឋាន សណ្ឋានត្រង់; ដែលមានសណ្ឋានត្រង់ ។
- ឧជុសន្តាន សន្តានចិត្តត្រង់; អ្នកដែលមានសន្តានចិត្តត្រង់ ។ល។
Headley's Khmer-English Dictionary