Khmer Dictionary: ឧច្ឆេទ
Chuon Nath's Khmer-Khmer Dictionary
-
ឧច្ឆេទ
( ន.នាមសព្ទ )
[អ៊ុច-ឆេទៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកាត់ផ្តាច់; ដំណើរដាច់សូន្យ ។
- ឧច្ឆេទទិដ្ឋិ ការយល់ឃើញថាមនុស្សសត្វទាំងអស់សុទ្ធតែស្លាប់ទៅហើយសូន្យលែងកើតទៀត (ព. ពុ. រាប់ចូលក្នុងពួកមិច្ឆាទិដ្ឋិមានទោសធ្ងន់) ។
- ឧច្ឆេទវាទ សម្ដីនិយាយផ្តាច់ឬនិយាយដាច់ស្រេច, សំដីមិនពាំត្រណោត ។ ព. ពុ. សំដីនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ ។
- ឧច្ឆេទវាទិន ឬ
- --វាទី អ្នកដែលនិយាយមិនពាំត្រណោត ។ ព. ពុ. អ្នកដែលនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ (បើស្ត្រីជា ឧច្ឆេទវាទិនី) ។
- ឧច្ឆេទសម្មាន (--ស័ម-ម៉ាន) អ្នកដែលដាច់សេចក្ដីរាប់អានគ្នា គឺអ្នកដែលធ្លាប់តែរាប់អានគ្នាហើយបែរជាលែងរាប់អានគ្នាទៅវិញ (បើស្ត្រីជា ឧច្ឆេទសម្មានា) ។
- ឧច្ឆេទសម្មានភាព ដំណើរដាច់សេចក្ដីរាប់អានគ្នា ។ល។
Headley's Khmer-English Dictionary