Khmer Dictionary: ឧក
Chuon Nath's Khmer-Khmer Dictionary
-
ឧក
( កិ.កិរិយាសព្ទ )
[អុក]
or អុក
ស្ដីឲ្យ, ស្ដីបន្ទោស; ជេរ; ត្រួតត្រាលើពេញអំណាចឥតកោតញញើត (ច្រើនសរសេរ អុក ជាង) : ពីម្សិលមិញលោកអភិបាលស្រុកអុកខ្ញុំសន្ធឹក ពីរឿងប្រាក់ពន្ធស្រូវ ។ ព. ប្រ. អុកចត្រង្គ ចាប់កូនចត្រង្គប៉ែកខាងខ្លួនមួយកូនទង្គិចលើក្តារចត្រង្គត្រង់ក្រឡាដែលត្រូវអុក ស្រែកថា អុក ! (ច្រើនប្រើសំឡេងខ្ពស់វែង អុ៎ក !) ។ ចួនកាលលេងចត្រង្គក៏ហៅ អុកចត្រង្គ ដែរ : រវល់តែអុកចត្រង្គទាល់ៗល្ងាច គ្មានរកស៊ីធ្វើការអ្វីទេ ! ។
- អុកគូទ ទង្គិចគូទដូចគេចាប់បុកទៅលើអ្វីៗ ។
-
ឧក
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(អក, អ៝ក អ. ថ. អុក “ទ្រូង”) ខ្សែចងទ្រូងឬខ្សែពុង គឺខ្សែដែលចងរឹតកែបសេះ : ធូរខ្សែអុក, ចងខ្សែអុក (ខ្សែទ្រូង) ។
-
ឧក
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាង ២ ន.) ។
Headley's Khmer-English Dictionary
-
ឧក
[ʔok]
See: អុក -
ឧកញ៉ា
( n )
[ʔokɲaa]
title of high-ranking royal officials in Cambodia (It was the second highest royal title)
-
ឧកហ្លួង
( n )
[ʔok luəŋ]
ancient title or rank of the chief slave
-
ឧកាស
( i )
[ʔuʔkaasaʔ]
permit (me), excuse (me) (a polite word used to break into a conversation); please ... (particle of entreaty especially used before a prayer)
-
ឧក្កដ្ឋៈ
[ʔukkattʰaʔ]
See: ឧក្រិដ្ឋ -
ឧក្កាបាត
( n )
[ʔukkaabaat]
meteorite
-
ឧក្កំសនា
( n )
[ʔukkaŋsaʔnaa]
glorification
-
ឧក្រិដ្ឋ
( adj )
[ʔokrət]
to be serious, grave, terrible; strict; heavy; criminal; large, high; exalted.
-
ឧក្រិដ្ឋ
( adv )
[ʔokrət]
criminally, seriously