Khmer Dictionary: ឥទ្ធិបាទ
Chuon Nath's Khmer-Khmer Dictionary
-
ឥទ្ធិបាទ
( ន.នាមសព្ទ )
[--បាត]
or ឫទ្ធិបាទ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ព. ពុ.) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន ៤ យ៉ាង ១- ឆន្ទៈ បំណង; ២- វិរិយៈ ព្យាយាម; ៣- ចិត្តៈ គំនិត (ចេះតែរស់រវើក); ៤- វីមំសា ការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង ។ ឥទ្ធិបាទទាំង ៤ នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើងគួរសង្វាត បំពេញឥទ្ធិបាទ ឲ្យបានគ្រប់គ្រាន់ គង់នឹងសម្រេច ប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្ន ពុំដែលឃ្វាងឡើយ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ឥទ្ធិបាទ
[ʔettʰiʔ baat]
the four roads to power, four kinds of potency / psychic power (in Buddhism these are: making determination in respect of concentration on purpose, on will, on thought, and on investigation)