Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាហារ

Chuon Nath's Khmer-Khmer Dictionary
  1. អាហារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​សម្រាប់​បរិភោគ​ចម្អែត​អាត្មា, ភោជន : ចម្អិន​អាហារ, បរិភោគ​អាហារ ។
    - អាហារ​កិច្ច (--រៈ--) ការ​រវល់​ដោយ​អាហារ គឺ​ការ​ចាត់ចែង​ឬ​បរិភោគ​អាហារ ។
    - អាហារ​គវេសនា (--រៈគៈវេសៈន៉ា) ការ​ស្វែង​រក​អាហារ ។
    - អាហារ​ប័ណ្ណ (--រ៉ៈបាន់) បញ្ជី​រាយ​រាប់​មុខ​ម្ហួប​ដែល​ដាក់​បង្ហាញ​ភ្ញៀវ​មើល​ក្នុង​ពេល​បរិភោគ​ឬ​ដែល​មាន​សម្រាប់​លក់​ប្រចាំ​ថ្ងៃ​ក្នុង​ភោជនាគារ ។
    - អាហារ​បិណ្ឌបាត អាហារ​ដែល​បាន​ដោយ​ការ​ដើរ​បិណ្ឌបាត (ព. វិ. ពុ.) ។
    - អាហារូបករណ៍ (--ប៉ៈ-ក) គ្រឿង​ឧបករណ៍​ដើម្បី​អាហារ; ប្រាក់​ដែល​បើក​ឲ្យ​និស្សិត ដើម្បី​ទំនុក​បម្រុង​ឬ​ទប់​ទល់​នឹង​ថ្លៃ​អាហារ​ក្នុង​ពេល​កំពុង​រៀន​សូត្រ ។
    - អាហារូបករណិក (--ប៉ៈកៈរ៉ៈណិក) អ្នក​ដែល​បាន​ទទួល​នូវ​អាហារ​រូប​ករណ៍ (បើ​ស្ត្រី​ជា អាហារូបករណិកា) ។
    - អាហារូបត្ថម្ភ (--បុ័ត-ថ័ម) ការ​ជួយ​ទំនុក​បម្រុង​ដោយ​អាហារ; ការ​ចិញ្ចឹម​ជីវិត​ដោយ​អាហារ ។ល។ បណីតាហារ អាហារ​ប្រណិត គឺ​អាហារ​ផ្ចិតផ្ចង់, អាហារ​ឆ្ងាញ់​ពិសា ។
    - ភត្តាហារ ភត្ត​ជា​អាហារ ។
    - ភោជនាហារ ភោជន​ជា​អាហារ ។
    - លូខាហារ អាហារ​សៅហ្មង ។ល។
Headley's Khmer-English Dictionary
  1. អាហារ ( n ) [ʔaahaa]
    food, food product, victuals
  2. អាហារណីយ ( adj ) [ʔaahaaraʔnəy]
    of or related to food, alimentary; of or pertaining to nutrition, alimentary
  3. អាហារិន ( n ) [ʔaahaarɨn]
    importer
  4. អាហារូបករណិក ( n ) [ʔaahaaruupaʔkɑɑreaʔnək]
    grantee, grant holder, scholarship holder
  5. អាហារូបករណ៍ ( n ) [ʔaahaaruupaʔkɑɑ]
    scholarship, fellowship; grant
  6. អាហារូបត្ថម្ភ ( n ) [ʔaahaaruupattʰɑm]
    alimentation, nourishment, feeding


Prohok Solutions @2017 : Learn Khmer | Khmer Calendar