Khmer Dictionary: អាសភិវាចា
Chuon Nath's Khmer-Khmer Dictionary
-
អាសភិវាចា
( ន.នាមសព្ទ )
[អា-សៈភិ--]
or អាសភិវាទ
( បា.បាលី ( បាលីភាសា ) )
វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរៈបុរស ដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន : ព្រះមហាសត្តនាមសិទ្ធត្ថ កាលទ្រង់ទើបប្រសូតចាកព្រះឧទរនៃព្រះមាតាភ្លាម បែរព្រះភក្រ្តឆ្ពោះទៅឧត្ដរទិសឈាន ៧ ជំហាន ព្រះអង្គទ្រង់ពន្លឺនូវអាសភិវាចាថា “អាត្មាអញជាកំពូលនៃលោក ! អាត្មាអញជាបុគ្គលប្រសើរជាងគេក្នុងលោក ! អាត្មាអញជាចម្បងជាងគេទាំងអស់ក្នុងលោក ! ជាតិនេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ ! អំណើះតទៅមុខ អាត្មាអញលែងកើតទៀតហើយ !” ។
Headley's Khmer-English Dictionary