Khmer Dictionary: អាវុធ
Chuon Nath's Khmer-Khmer Dictionary
-
អាវុធ
( ន.នាមសព្ទ )
[--វុត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាយុធ) គ្រឿងប្រហារឬគ្រឿងចម្បាំងផ្សេងៗ ដែលទីទៃពីសស្រ្តា : ធ្នូ, ស្នា, កាំភ្លើង,... ហៅថា អាវុធ; ដាវ, លំពែង, ផ្គាក់,... ហៅថា សស្រ្តា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទាហានមោះមុត ដែលមានអាវុធ ជាប់នៅក្នុងដៃ កាលបើបានចួប ចោរកាចចង្រៃ មិនសូវសំចៃ ច្រើនតែគំរាម ។ ព្រោះមានអាវុធ សម្រាប់ប្រយុទ្ធ ពុំដែលទីមទាម ប្រទះសត្រូវ ច្រើនតទល់ភ្លាម ស៊ូប្តូរសាច់ឈាម ពុំដែលរួញរា ។ ការពារប្រទេស ពុំដែលមានធ្វេស គួររាស្រ្តប្រជា ជួយឧបត្ថម្ភ គាំទ្រយោធា ដោយក្តីស្នេហា ស្រឡាញ់ទាហាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --ធៈ, ដូចជា អាវុធករ អ្នកធ្វើអាវុធ, ជាងធ្វើអាវុធ ។
- អាវុធកោដ្ឋាគារ, អាវុធាគារ ឬ - អាយុធគ្រឹះ, អាយុធាគារ ឃ្លាំងអាវុធ ឬឃ្លាំងដាក់គ្រឿងសស្រ្តាវុធ ។
- អាវុធយុទ្ធភណ្ឌ (--វុត-យុត-ធៈភាន់) គ្រឿងអាវុធនិងភណ្ឌៈសម្រាប់ចម្បាំង ។
- អាវុធសន្និច្ច័យ ការសន្សំអាវុធទុកឬការសាងគ្រឿងសស្រ្តាវុធទុក (បម្រុងការពារប្រទេស) : ធ្វើអាវុធសន្និច្ច័យ ។
- អាវុធសាលា សាលារៀនធ្វើអាវុធឬរោងធ្វើគ្រឿងសស្រ្តាវុធ ។
- អាវុធហត្ថ (--ធៈ--) អ្នកកាន់អាវុធ; ទាហានដែលមានអាវុធក្នុងដៃ គឺសេនាទាហានពួកមួយដែលប្រដាប់ដោយអាវុធ ជាអ្នកដើរត្រួតត្រាការពារនិងរក្សាសេចក្ដីសុខសាន្តក្នុងស្រុក : ពួកអាវុធហត្ថបានប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ (ហៅ ខ្មាន់អាវុធ ក៏បាន) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សស្រ្ត ផង) ។
Headley's Khmer-English Dictionary
-
អាវុធ
( n )
[ʔaavut]
weapon (specifically one such as a gun or crossbow that fires a projectile)
-
អាវុធាគារ
See: អាវុធកោដ្ឋាគារ -
អាវុធិក
[ʔaavuʔtʰiʔkaʔ]
See: អាវុធករ