Khmer Dictionary: អារាធនា
Chuon Nath's Khmer-Khmer Dictionary
-
អារាធនា
( ន.នាមសព្ទ )
[--រ៉ាធៈនា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អារាធន) សេចក្ដីពេញចិត្ត; ការរាប់រក; ការឱបអរ; ការយកចិត្តយកថ្លើម; ការប្រោសប្រាណ; ការបូជា; សេចក្ដីសម្រេច; ការនិមន្ត, ការអញ្ជើញ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “និមន្តឬអញ្ជើញដោយគោរព សូមឲ្យសូត្រឬឲ្យសម្តែង, ឲ្យនិយាយអធិប្បាយ” ជាដើម (ប្រើចំពោះតែទៅរកបព្វជិត) : ពួកឧបាសកឧបាសិកាអារាធនាសីល; អាចារ្យអារាធនាព្រះបរិត្ត, អារាធនាធម៌ទេសនា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកមានវិជ្ជាឥតអារាធនា កុំពោលអួតខ្លួន ព្រោះនាំឲ្យសាបបង់ភាពខ្ជាប់ខ្ជួន ចំណេះមាំមួន បែរជាទន់ខ្សោយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អារាធន តាមរូបដើម, ប្រើជា ន. (អ. ថ. --រ៉ាធៈនៈ), ដូចជា អារាធនកថា ពាក្យនិមន្ត, ពាក្យអញ្ជើញ ។
- អារាធនការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីពេញចិត្ត, ឲ្យរាប់រក, ឲ្យយកចិត្តយកថ្លើម;... ។
- អារាធនភាព ភាពនៃសេចក្ដីពេញចិត្ត, នៃការរាប់រក... ។ល។
Headley's Khmer-English Dictionary
-
អារាធនា
( v )
[ʔaaraatʰeaʔnie]
to invite a monk to preach; to invite to speak.
-
អារាធនា
( n )
[ʔaaraatʰeaʔnie]
invitation
-
អារាធនា
( n )
[ʔaaraatʰeaʔnie]
pleasure; satisfaction; establishment of friendly relations