Khmer Dictionary: អារម្ភ
Chuon Nath's Khmer-Khmer Dictionary
-
អារម្ភ
( ន.នាមសព្ទ )
[--រ័ម-ភៈ, ព. កា. --រ៉ម់ ក៏បាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការប្រារព្ធ, ការតាំងផ្តើមឬផ្តួចផ្តើម; ការរៀបរប; ដំណើរចាប់ផ្តើមការ, ចាប់ធ្វើការឬចាប់ការ ។
- អារម្ភកថា ពាក្យប្រារព្ធ, ពាក្យផ្តើម, ពាក្យនាំមុខ : អារម្ភកថាសៀវភៅ... ។
- អារម្ភចិត្ត ចិត្តគិតតាំងផ្តើមជាមុន, ចិត្តប្រារព្ធ ។
- អារម្ភចេតនា គំនិតដែលផ្តួចផ្តើមឡើង ។
- អារម្ភបទ បទផ្តើម, សេចក្ដីប្រារព្ធ, អារម្ភកថា ។
- អារម្ភវាទ ពាក្យផ្តើមនិយាយមុនគេ ។
- អារម្ភវាទិន ឬ
- --វាទី អ្នកដែលច្រើនតែផ្តើមនិយាយមុនគេ (ក្នុងទីប្រជុំជាដើម) អ្នកផ្តើមនិយាយមុន (បើស្ត្រីជា អារម្ភវាទិនី) ។ល។
Headley's Khmer-English Dictionary
-
អារម្ភ
( n )
[ʔaarɑm, ʔaarampʰeaʔ]
beginning, commencement; starting (e.g. a job), initiative; aspiration; inspiration, thought, attempt, effort