Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អារ

Chuon Nath's Khmer-Khmer Dictionary
  1. អារ ( កិ.កិរិយាសព្ទ )
    កាត់, បំបែក, ច្រៀក, កាត់​ផ្តាច់, តម្រឹម ដោយ​រណារ : អារ​ឈើ, អារ​រម្លំ, អារ​បំបែក, អារ​ច្រៀក, អារ​ផ្តាច់, អារ​តម្រឹម ។ កាត់​ពន្លះ, លឿយ​កាត់​ផ្តាច់ ដោយ​សស្រ្តា​មាន​កាំបិត​ជាដើម (រុញ​ទាញ​ៗ​ដូច​ជា​កាត់​ដោយ​រណារ) : អារ​ពន្លះ​ស្បែក ។
    - អារ​កាត់ (ព. ប្រ.) សម្រេច​សេចក្ដី​ដោយ​កាត់​ប្រមាណ, ដោយ​ស្មាន : ខ្ញុំ​មិន​ហ៊ាន​អារ​កាត់​សេចក្ដី​នេះ​ទេ ។
  2. អារ ( គុ.គុនសព្ទ )
    ដែល​កាត់​ផ្តាច់​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​បាន​គឺ​ប្រយោជន៍​ខាង​ការ​បន្ត​ពូជ​ពង្ស និង​មាតា​បិតុបដ្ឋាន ។ អារ នេះ​ជា​ពាក្យ​ហៅ​គូ​ស្វាមី​ភរិយា​ដែល​ឥត​កូន គឺ​ដែល​មិន​ធ្លាប់​មាន​កូន​សោះ, ហៅ​ថា ស្រី​អារ, ប្រុស​អារ, អារ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ, មេ​គោ​អារ (ស្រី​អារ ព. ខ្ព. ថា វញ្ឈា) ។
    - ទ្រព្យ​អារ​ទ្រព្យ​ផុត ទ្រព្យ​សម្បត្តិ​របស់​គូ​ស្វាមី​ភរិយា​ទាំង​ពីរ​នាក់​ដែល​អារ​ឥត​កូន ហើយ​អ្នក​ទាំង​ពីរ​នោះ​ឥត​បាន​ប្រគល់​ឲ្យ​ដល់​ញាតិ​ឬ​ដល់​បុគ្គល​ណា​មួយ​សោះ​ឡើយ, លុះ​ឥត​អំពី​អ្នក​ទាំង​ពីរ​នោះ​ទៅ, ទ្រព្យ​សម្បត្តិ​នោះ​ត្រូវ​បាន​ជា​ប្រយោជន៍​នៃ​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ ឬ​ជា​ប្រយោជន៍​ឃ្លាំង​របស់​រាជការ គឺ​ត្រូវ​ទុក​ជា​សម្បត្តិ​របស់​ប្រទេស​ជាតិ​ត​ទៅ : ស្រែ​និង​ចម្ការ​នោះ​ជា​ទ្រព្យ​អារ​ទ្រព្យ​ផុត​នៃ​តា “ក.” យាយ “ច.” ។ ពាក្យ​ជា​គុណ​បទ​នេះ កាល​ពី​ដើម អ្នក​សរសេរ​តាម​ទម្លាប់​រៀង​ខ្លួន​គឺ​សរសេរ​ជា អា ក៏​មាន ជា អារ ក៏​មាន, តាំង​ពី​នេះ​ត​ទៅ​គួរ​សរសេរ​ជា អារ ចុះ ព្រោះ​មាន​អត្ថ​ន័យ​សម​ជាង អា ។
Headley's Khmer-English Dictionary
  1. អារ ( v ) [ʔaa]
    to saw, cut (by sawing, stripping or slicing); to break
  2. អារ ( adj ) [ʔaa]
    to be married but childless, barren, sterile, fruitless
  3. អារកូដ ( n ) [ʔaaraʔkuut]
    copper
  4. អារក្ខ ( n ) [ʔaarak, ʔaareak]
    spirit, demon (these supernatural beings may be benevolent or malevolent)
  5. អារក្ខ ( n ) [ʔaarak, ʔaareak]
    care, protection; caring, protecting, guarding; administration; governing; assistance.
  6. អារក្ខ ( v ) [ʔaarak, ʔaareak]
    to take care of
  7. អារក្ខា ( n ) [ʔaarakkʰaa]
    police, law enforcement agency
  8. អារក្ស
    See: អារក្ខ
  9. អារញ្ញ ( adj ) [ʔaaraɲ]
    belonging to or living in the forest
  10. អារញ្ញិក
    See: អារញ្ញ

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar