Khmer Dictionary: អាឃាត
Chuon Nath's Khmer-Khmer Dictionary
-
អាឃាត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបៀតបៀន; អាក្រោធន៍; សេចក្ដីក្រោធខ្លាំង; គំនុំ : មានអាឃាតនឹងគ្នា មានគំនុំនឹងគ្នា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --ឃាតៈ, ដូចជា
- អាឃាតការណ៍ ឬ --ហេតុ ការណ៍ឬហេតុ (ដំណើរ) ដែលនាំឲ្យមានគំនុំឬឲ្យមានការបៀតបៀនគ្នា ។
- អាឃាតបុគ្គល បុគ្គលដែលមានគំនុំនឹងគ្នា; បុគ្គលអ្នកបៀតបៀនគ្នា ។
- អាឃាតពន្ធ ឬ --ព័ន្ធ (--ពន់ ឬ ព័ន) ការចងគំនុំ ។
- អាឃាតមូល មូលហេតុនៃអាឃាត ។
- អាឃាតវត្ថុ វត្ថុដែលនាំឲ្យកើតអាឃាត ។
- អាឃាតវិមុត្ត អ្នកដែលរួចស្រឡះចាកគំនុំហើយ ។ល។
Headley's Khmer-English Dictionary
-
អាឃាត
( n )
[ʔaakʰiet]
fury, rage; hatred; hostility, enmity; aggressiveness; threat, menace, intimidation; revenge