Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាករ

Chuon Nath's Khmer-Khmer Dictionary
  1. អាករ ( ន.នាមសព្ទ ) [--ករ ឬ --ក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គំនរ; ពួក, ក្រុម; លោហ​ធាតុ​ផ្សេង​ៗ; កំណើត​លោហ​ធាតុ ឬ កំណើត​ត្បូង​ផ្សេង​ៗ; ត្បូង ឬ លោហ​ធាតុ​ផ្សេង​ៗ; រ៉ែ; កំណប់​ទ្រព្យ ។ គុ. ល្អ​លើសលន់, ល្អ​កន្លង ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “សួយ, តង្វាយ, ជំនូន; ប្រាក់​ពន្ធ” : សួយ​អាករ  ឬ សួយ​សារ​អាករ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សួយ) ។ ទេយ្យ​ទាន​ដែល​បព្វជិត​បាន​មក​ក៏​ហៅ អាករ  ដែរ​ : ពី​ម្សិល​មិញ លោក​គ្រូ​ខ្ញុំ​និមន្ត​ទៅ​ទេស្នា​បាន​អាករ​សន្ធឹក ។ (ខ្មែរ​សម័យ​បុរាណ លុះ​តែ​សួយ​ឮ​ពន្ធ​ដែល​ហូត​យក​អំពី​ពួក​អ្នក​ជីក​រក​របរ​ក្នុង​ដី មាន​អ្នក​ជីក​រក​ត្បូង​ជាដើម ឬ ទ្រព្យ​ដែល​បាន​អំពី​គាស់​កំណប់ ឬ​ក៏​ត្បូង​និង​លោហ​ធាតុ​ដែល​ត្រូវ​ហូត​យក​ពី​អ្នក​ទាំង​នោះ, បើ​ពុំនោះ​ដែល​គេ​ថ្វាយ​ជា​រាជ​បណ្ណាការ​ទោះ​ទើប​ហៅ​ថា អាករ) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អាកៈរ៉ៈ, ដូច​ជា អាករ​កួប អណ្ដូង​ត្បូង, អណ្ដូង​លោហ​ធាតុ ។
    - អាករដ្ឋាន ឬ - --ស្ថាន ទី​ដែល​មាន​ត្បូង​ឬ​មាន​លោហ​ធាតុ ។
    - អាករ​ខនិក ឬ - អាករា​ខនិក (--ខៈ--) អ្នក​ជីក​រក​ត្បូង (បើ​ស្ត្រី​ជា --ខនិកា) ។
    - អាករ​វិទ ឬ - --វិទូ អ្នក​ស្គាល់​ត្បូង ឬ​អ្នក​ស្គាល់​កន្លែង​កើត​ត្បូង ។ល។
Headley's Khmer-English Dictionary
  1. អាករ ( n ) [ʔaakɑɑ]
    tax, fee(s), tariff
  2. អាករ ( n ) [ʔaakɑɑ]
    mine
  3. អាករ [ʔaakɑɑ]
  4. អាករ ( n ) [ʔaakɑɑ]
    pile, grouping (4) ʔaakaʔraʔ
  5. អាករ ( adj ) [ʔaakɑɑ]
    to be superior, very beautiful
  6. អាករាខនិក
    See: អាករខនិក


Prohok Solutions @2017 : Learn Khmer | Khmer Calendar