Khmer Dictionary: អសុភ
Chuon Nath's Khmer-Khmer Dictionary
-
អសុភ
( គុ.គុនសព្ទ )
[អៈសុប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អឝុភ) មិនល្អ; គួរខ្ពើម, គួរឆ្អើម : រូបអសុភ, របស់អសុភ ។ ខ្មែរប្រើជា ន. ផងក៏បាន សំដៅចំពោះរូបស្លាប់, សព, សាកសព ឬរូបដែលស្លាប់ស្អុយហើយ, គំរង់ : សំពត់រុំអសុភ (សំពត់ស្នប); អសុភឆ្កែអណ្ដែតទឹក, អសុភហើមពេញ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃអ. ថ. អៈសុភៈ, ដូចជា អសុភកម្មដ្ឋាន កម្មដ្ឋានដែលទាញយករូបមិនស្អាត (ដូចយ៉ាងរូបសាកសពហើមប្រេះបែកជាដើម) មកជាអារម្មណ៍ (ពិចារណាឲ្យឃើញថាប្រាកដជាមិនស្អាតគួរខ្ពើមឆ្អើមមែន) ។
- អសុភភាវនា ភាវនារំពឹង ចំពោះរូបអសុភជាអារម្មណ៍ ។
- អសុភានុបស្សី (--ប័ស-សី; បា. < អសុភ + អនុបស្សី “អ្នករមែងឃើញរឿយៗ”) អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាមិនល្អ; បើស្ត្រីជា អសុភានុបស្សិនី (ព. ផ្ទ. សុភានុបស្សី; សុភានុបស្សិនី) ។
- អសុភារម្មណ៍ (បា. < អសុភ + អារម្មណ) អារម្មណ៍ដែលតោងជាប់ចំពោះទៅរករូបអសុភ (ព. ផ្ទ. សុភារម្មណ៍) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អសុភា, អសុភោ, អសុភំ ក៏បាន អ. ថ. --ភ័ង) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អសុភ
[ʔaʔsoʔ- pʰɔɔ]
to be bad, ugly, dirty, detestable, repulsive, vile, loathsome, disgusting
-
អសុភ
[ʔaʔsoʔ- pʰɔɔ]
disgusting / repugnant object; dead body, cadaver, corpse; impurity