Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អសារ

Chuon Nath's Khmer-Khmer Dictionary
  1. អសារ ( គុ.គុនសព្ទ ) [អៈសា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​ឥត​ខ្លឹម; ឥត​ប្រយោជន៍, ឥត​អំពើ; ដែល​មិន​កើត​ការ​ឬ​មិន​បាន​ការ; ដែល​មិន​ខ្ជាប់ខ្ជួន, មិន​រឹងប៉ឹង; ដែល​គ្មាន​តម្លៃ; ដែល​មិន​ពិត, ពុំ​ប្រាកដ;... (ច្រើន​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ ឥត​ការ) : សម្ដី​អសារ​ឥត​ការ, របស់​អសារ​ឥត​ការ ។ ប្រើ​ជា កិ. វិ. ក៏​បាន : ទុក​ចោល​អសារ​ឥត​ការ, ខូច​អសារ​ឥត​ការ ។ ប្រើ​ជា អសារៈ ក៏​បាន : សម្ដី​អសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈសារ៉ៈ, ដូច​ជា អសារ​គតិ គតិ​មិន​ខ្ជាប់ខ្ជួន; គតិ​មិន​នឹង (ព. ផ្ទ. សារ​គតិ) ។
    - អសារ​ជាត ឬ - អសារ​ព្រឹក្ស ឈើ​ឥត​ខ្លឹម មាន​សុទ្ធ​តែ​សាច់​ស្រាយ : រកា, គ, ស្ពង់, ... ជា​អសារ​ជាត ឬ អសារ​ព្រឹក្ស (ប្រើ​ជា អសារក​ជាត ឬ អសារក​ព្រឹក្ស ក៏​បាន) ។ ព. ផ្ទ. សារ​ជាត ឬ សារ​ព្រឹក្ស ។
    - អសារ​ទ្រព្យ ឬ --ធន ទ្រព្យ​ថយ​ថោក, ទ្រព្យ​ឥត​តម្លៃ (ព. ផ្ទ. សារ​ទ្រព្យ ឬ សារ​ធន) ។
    - អសារ​ធម្ម ឬ--ធម៌ ធម៌​ឥត​ខ្លឹម, ធម៌​ឥត​គោល គឺ​មិច្ឆា​ប្រតិប័ទ (ព. ផ្ទ. សារ​ធម្ម ឬ សារ​ធម៌) ។
    - អសារ​វាចា ឬ --វាទ សម្ដី​ឥត​សារៈ, សម្ដី​ឥត​សព្ទ​ឥត​សារ (ព. ផ្ទ. សារ​វាចា ឬ --វាទ) ។
    - អសារ​វាទិន ឬ--វាទី អ្នក​ដែល​ច្រើន​តែ​ប្រើ​សម្ដី​សារៈ; បើ​ស្ត្រី​ជា អសារ​វាទិនី (ព. ផ្ទ. សារ​វាទិន --វាទី; សារ​វាទិនី) ។ល។
Headley's Khmer-English Dictionary
  1. អសារ ( adj ) [ʔaʔsaa, ʔaʔsaaraʔ-]
    lacking pith (of a tree)
  2. អសារ ( adj ) [ʔaʔsaa, ʔaʔsaaraʔ-]
    to be futile, meaningless, worthless, good-for-nothing, useless; unimportant, trivial, trifling
  3. អសារ ( adj ) [ʔaʔsaa, ʔaʔsaaraʔ-]
    to be inaccurate, inexact, incorrect, wrong


Prohok Solutions @2017 : Learn Khmer | Khmer Calendar