Khmer Dictionary: អសព្ភិ
Chuon Nath's Khmer-Khmer Dictionary
-
អសព្ភិ
( អា. និ.អាយតនិបាត )
[អៈស័ប ឬ អៈសប់-ភិ]
( បា.បាលី ( បាលីភាសា ) )
(< អសន្ត > អស + ហិ > ភំ តម្រួត ព ជា ព្ភិ) ដោយអសប្បុរសទាំងឡាយ; ជាមួយនឹងពួកអសប្បុរស ។ ព. ផ្ទ. សព្ភិ ។ ពាក្យសម្រាប់ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, មានសេចក្ដីថា “របស់ពួកអសប្បុរស”, ដូចជា អសព្ភិកម្ម អំពើរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិកម្ម) ។
- អសព្ភិធម៌ ធម៌របស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិធម៌) ។
- អសព្ភិវាចា ឬ
- --វាទ សម្ដីរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិវាចា ឬ --វាទ) ។ល។
Headley's Khmer-English Dictionary