Khmer Dictionary: អវិរុទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
អវិរុទ្ធ
( គុ.គុនសព្ទ )
[អៈវិរុត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលមិនខុស, ឥតខុស; ឥតទាស់, ឥតឆ្គង គឺត្រឹមត្រូវ; ស្រួល; ស្របគ្នា, ត្រូវគ្នា (ប្រើជា អពិរុទ្ធ ក៏បាន) ។ ព. ផ្ទ. វិរុទ្ធ, ពិរុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវិរុត-ធៈ, ដូចជា អវិរុទ្ធកថា, --វាចា ឬ --វាទ សម្ដីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធកថា ឬ --វាចា, --វាទ) ។
- អវិរុទ្ធបាឋ បាលីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធបាឋ) ។
- អវិរុទ្ធភាព ភាពត្រឹមត្រូវ; ភាពឥតឆ្គង (ព. ផ្ទ. វិរុទ្ធភាព) ។
- អវិរុទ្ធសព្ទ សព្ទត្រឹមត្រូវ; សព្ទស្របគ្នា (ព. ផ្ទ. វិរុទ្ធសព្ទ) ។ ល។
Headley's Khmer-English Dictionary