Khmer Dictionary: អលសភាព
Chuon Nath's Khmer-Khmer Dictionary
-
អលសភាព
( ន.នាមសព្ទ )
[អៈល៉ៈសៈ ភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អលស + ភាវ) ភាពនៃបុគ្គលខ្ជិលច្រអូស, អំពើច្រអូស, ការទំរន់ឬកៀចមិនចង់អើពើនឹងកិច្ចការទាំងពួង : អលសភាពជាប្រធាននៃសេចក្ដីវិនាស ឬជាប្រធាននៃការទ័លក្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អលសភាព ជាភាវៈទាប នាំឲ្យខុសខាត ជិះជាន់ផ្លូវចិត្ត ខូចក្តីឱហាត ព្យាយាមសង្វាត ក៏ឃ្លាតចេញឆ្ងាយ ។ ប្រយោជន៍ ផ្លូវលោក ផ្លូវធម៌ក៏ស្ទោក ខូចអន្តរាយ ហេតុនេះគួរជន ប្រុសស្រីទាំងឡាយ កុំបីរាយមាយ គួរមានព្យាយាម ។ ឬមួយបែបទៀតថា: អលសភាព ជាលក្ខណ៍ទន់ទាប ឲ្យទ្រព្យធនខ្សោយ ពុំគួរកូនចៅ បណ្តែតបណ្តោយ បើកឱកាសឲ្យ ភាពនេះជាន់ឡើយ ។ ព. ផ្ទ. ឧយ្យាមភាព, វីរិយភាព ។
Headley's Khmer-English Dictionary