Khmer Dictionary: អមិតាភៈ
Chuon Nath's Khmer-Khmer Dictionary
-
អមិតាភៈ
( ន.នាមសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អមិត “ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា” + អាភា “ពន្លឺ, រស្មី”) អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបាន គឺមានពន្លឺឬរស្មីច្រើនឥតគណនា ។ ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត : ព្រះអមិតាភៈ ទ្រង់ប្រតិស្ឋាននៅឯឋានសុខាវតី ។ មហាយានិកពួកខ្លះហៅ អមិតាយុស “ព្រះពុទ្ធមានព្រះជន្មរាប់ពុំអស់ គឺមានព្រះជន្មវែងឥតគណនា”; ហៅខ្លីត្រឹមតែ អមិតា; ពួកខ្លះហៅក្លាយជា អមិដា, ខ្លះហៅ អយីដា ។ល។ (មានសេចក្ដីពិស្តារនៅក្នុងគម្ពីរលទ្ធិមហាយាន, ខាងលទ្ធិហីនយានមិនមាននិយាយសោះឡើយ) ។
Headley's Khmer-English Dictionary
-
អមិតាភៈ
( n )
[ʔaʔmiʔtaapʰeaʔ]
person who is surrounded by a halo; specif. the Buddha as giving forth boundless light to a world filled with ignorance