Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អមរ

Chuon Nath's Khmer-Khmer Dictionary
  1. អមរ ( ន.នាមសព្ទ ) [អៈម៉]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទេវតា (ទេវតា​បាន​ជា​ហៅ អមរ ដោយ​អត្ថ​ន័យ​ថា “មិន​ស្លាប់ ឬ​ក្រ​ស្លាប់” សំដៅ​សេចក្ដី​ថា “មាន​អាយុ​វែង នៅ​បាន​យូរ​អង្វែង​ឆ្នាំ​ណាស់​ទើប​ស្លាប់”) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ:ម៉ៈ រ៉ៈ, ដូច​ជា អមរ​កញ្ញា  ឬ--កន្យា ស្ត្រី​ក្រមុំ​ទេវតា : ពួក​ទេព​និករ​អមរ​កញ្ញា ។
    - អមរ​ទ្រុម ឈើ​របស់​ទេវតា គឺ​បារិជាត​ព្រឹក្ស (ក្នុង​ឋាន​ត្រ័យត្រិង្ស) ។
    - អមរ​និករ ឬ
    - --និកាយ ពួក​ទេវតា ។
    - អមរ​បតី (--ប៉ៈដី) ម្ចាស់​ឬ​ចៅហ្វាយ​ទេវតា (ព្រះ​ឥន្រ្ទ) ។
    - អមរ​បព៌ត ឬ - អមរាទ្រិ ភ្នំ​ទេវតា គឺ​ភ្នំ​សុមេរុ ។
    - អមរ​បុរៈ ឬ - --បុរី ក្រុង​របស់​ទេវតា ។ ព. ប្រ. ក្រុង​មាន​លម្អ​ប្រហែល​ដូច​នគរ​ទេវតា ។
    - អមរ​យោសិត ឬ
    - --ស្ត្រី ស្រី​សួគ៌ ។
    - អមរ​រ័ត្ន ពេជ្រ ។
    - អមរ​រាជ ស្តេច​ទេវតា (ព្រះ​ឥន្រ្ទ) ។
    - អមរ​លោក ឋាន​សួគ៌ ។
    - អមរ​វិមាន, --ពិមាន ឬ
    - --វេស្ម័ន វិមាន​ឬ​លំនៅ​ទេវតា ។
    - អមរ​សព្ទ សំឡេង​ទេវតា ។
    - អមរាគារ ផ្ទះ​ទេវតា; ទេវ​ស្ថាន; ចេតិយ, ចេតិយដ្ឋាន ។
    - អមរិន្ទ ឬ - អមរេន្រ្ទ (បា. ឬ សំ. < អមរ + ឥន្ទ ឬ ឥន្រ្ទ “ដែល​ជា​ធំ”) អ្នក​ដែល​ជា​ធំ​ជាង​ទេវតា (ព្រះ​ឥន្រ្ទ) ។ល។
Headley's Khmer-English Dictionary
  1. អមរ ( n ) [ʔaʔmɑɑ, ʔaʔmaʔraʔ-]
    immortal, deity, angel, spirit, supernatural being
  2. អមរាគារ ( n ) [ʔaʔmaʔraakie]
    abode of the gods, paradise; stupa
  3. អមរាវិក្ខេប ( n ) [ʔaʔmaʔraavikkʰeep]
    equivocating; specif. false doctrine which advocates evasive speech
  4. អមរិន្ទ ( n ) [ʔaʔmaʔrin]
    ruler of the gods (epithet of Indra)


Prohok Solutions @2017 : Learn Khmer | Khmer Calendar