Khmer Dictionary: អភ័ព្វ
Chuon Nath's Khmer-Khmer Dictionary
-
អភ័ព្វ
( គុ.គុនសព្ទ )
[អៈភ័ប ]
or អភ័ព្យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភព្វ; អភវ្យ, ខ្មែរផ្លាស់ វ ជា ព ប្រើជា អភព្យ ឬ អភ័ព្យ) ដែលមិនគួរ, ពុំគួរដល់កិច្ចការ, ដែលពុំអាច; ដែលឥតសំណាងល្អ, មានសំណាងតិច; ដែលឃ្វាងចាកប្រយោជន៍ឬឃ្វាងចាកមគ្គផល ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដែលឥតភ័ព្វ, ដែលមានសំណាងតិច; ដែលទំនុកបម្រុងគេឬធ្វើគុណទៅរកគេហើយច្រើនតែត្រឡប់ជាបានទោសមកវិញ” : មនុស្សអភ័ព្វ; ខ្ញុំអភ័ព្វណាស់ ។ ព. ផ្ទ. ភ័ព្វ ឬ ភ័ព្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អភព្វ អ. ថ. អៈភ័ប-ពៈ, ដូចជា អភព្វជាតិ ឬ អភព្វដ្ឋាន កំណើតអភ័ព្វ ។
- អភព្វបុគ្គល បុគ្គលអភ័ព្វ ។ ព. វិ. ពុ. បុគ្គលដែលមិនគួរបួសក្នុងពុទ្ធសាសនា ... (ព. ផ្ទ. ភព្វបុគ្គល) ។
- អភព្វរូប សភាពពុំសមគួរ; ដែលមានសភាពពុំសមគួរ; ការឃ្វាងចាកប្រយោជន៍ឬចាកលាភ; សេចក្ដីទុក្ខ (ព. ផ្ទ. ភព្វរូប) ។
- អភញ្វគមន៍ (--គំ; បា. អភព្វ + អាគមន “ការមក, ការដល់; ការបានសម្រេច”) អ្នកដែលមានឧបនិស្ស័យស្តើងស្តួចឬដែលមានសំណាងតិច ពុំអាចនឹងសម្រេចមគ្គផលបាន (បើស្ត្រីជា អភញ្វគមនា អ. ថ. --គៈមៈ--) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អភញ្វ, អភព្វោ ក៏បាន) ។
Headley's Khmer-English Dictionary
-
No matching entries found!