Khmer Dictionary: អភូត
Chuon Nath's Khmer-Khmer Dictionary
-
អភូត
( គុ.គុនសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ :
- ពាក្យអភូត ពាក្យមិនពិត (ខ្មែរប្រើក្លាយជា ភូត “មិនពិត” : ពាក្យភូត, ភូតភរ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភូតៈ, ដូចជា
- អភូតការណ៍ ឬ--ហេតុ ការណ៍ឬហេតុមិនពិត ។
- អភូតបុព្វ ដែលមិនធ្លាប់មាន, មិនដែលមាន ។
- អភូតវាចា ឬ--វាទ សម្ដីមិនពិត ។
- អភូតវាទិន ឬ--វាទី អ្នកដែលច្រើនតែនិយាយពាក្យមិនពិត (បើស្ត្រីជា អភូតវាទិនី) ។ល។
Headley's Khmer-English Dictionary