Khmer Dictionary: អភិ
Chuon Nath's Khmer-Khmer Dictionary
-
អភិវុឌ្ឍករណ៍
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ហេតុដែលនាំឲ្យមានសេចក្ដីចម្រើនក្រៃលែង, ហេតុនាំឲ្យមានមង្គលដ៏ឧត្ដម ។
-
អភិសមាចារ
( ន.នាមសព្ទ )
[អៈភិសៈម៉ា--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សមាចារដ៏ក្រៃលែង គឺមារយាទល្អក្រៃពេក ឬការប្រព្រឹត្តរៀបរយគួរឲ្យពេញចិត្ត, គួរឲ្យជ្រះថ្លា : បព្វជិតត្រូវប្រកបជានិច្ចដោយអភិសមាចារ ។
-
អភិសមាចារិកវត្ត
( ន.នាមសព្ទ )
[អៈភិសៈម៉ាចារ៉ិកៈវ័ត]
( បា.បាលី ( បាលីភាសា ) )
វត្តប្រតិបត្តិដែលប្រព្រឹត្តទៅក្នុងអភិសមាចារ ឬវត្តប្រតិបត្តិរបស់អ្នកប្រកបដោយអភិសមាចារ គឺវត្តប្រតិបត្តិរៀបរយត្រឹមត្រូវ (ព. វិ. ពុ. សំដៅសមណសារូបមានការស្លៀកដណ្ដប់រៀបរយនិងការសង្រួមឥរិយាបថទាំង៤ជាដើមរបស់បព្វជិត ហៅថា អភិសមាចារិកវត្ត) ។
-
អភិសម័យ
( ន.នាមសព្ទ )
[អៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(-សមយ) ការត្រាស់ដឹង, ការបានសម្រេចមគ្គផល; ការដឹងឬយល់ច្បាស់; សេចក្ដីចូលចិត្តស៊ប់ឥតសង្ស័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម័យ ផង) ។
-
អភិសម្ពោធិ
( ន.នាមសព្ទ )
[អៈភិស័ម-ពោធិ ឬ--ពោត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការត្រាស់ដឹងចំពោះ គឺការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ ។
-
អភិសិត្តរាជ
( ន.នាមសព្ទ )
[អៈភិសិត-តៈរាច]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិឞក្ត--) ព្រះរាជាដែលបានអភិសេករួចហើយ (ក្សត្រិយ៍ទ្រង់រាជ្យ) ។ វេវ. មុទ្ធាភិសិត្តរាជ ។ ព. ផ្ទ. អនភិសិត្តរាជ ។
-
អភិសេក
( ន.នាមសព្ទ )
[អៈភិសែក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិឞេក) ការស្រោចទឹកក្លស់ទឹកស័ង្ខ (លើព្រះសិរ្ស៍លោកអ្នកមានបុញ្ញាភិនីហារ) សន្មតឲ្យឡើងពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុទ្ធាភិសេក ផង) ។ ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយពរថ្វាយជ័យចំពោះព្រះពុទ្ធរូបដែលកសាងថ្មី ក៏ហៅ អភិសេក ដែរ : អភិសេកព្រះ (ធ្វើតាមដំណើររឿង កាលដែលព្រះសក្យមុនីគោតម ទ្រង់បានត្រាស់ជាព្រះពុទ្ធរួចស្រេចហើយ, ក្នុងវេលាភ្លាមៗនោះ, ពួកទេវតានាំគ្នាមកប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរទិព្វថ្វាយពរសព្ទសាធុការថា “ព្រះពុទ្ធឈ្នះមារហើយ ! មារមានចិត្តបាបចាញ់ព្រះអង្គហើយ !” ។ ពាក្យ អភិសេក នេះខ្មែរប្រើជា កិ. ក៏មាន ។
-
អភិសោធ
( កិ.កិរិយាសព្ទ )
[អៈភិសោត]
( បា.បាលី ( បាលីភាសា ) )
ជម្រះ, លាង, សម្អាត ដោយក្រៃលែង; សម្រេចសេចក្ដីដាច់ស្រេច; ផ្ទៀងតម្រូវឬផ្ទៀងសម្រេចដោយត្រឹមត្រូវ : បានអភិសោធរួចហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិសោធន៍>អភិសោធន៍ ផង) ។
-
អភិសោធន៍
( ន.នាមសព្ទ )
[អៈភិសោត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិសោធន; អភិឝោធន) ការជម្រះ, ការលាង, ការសម្អាត ដោយក្រៃលែង; ការសម្រេចសេចក្ដីដាច់ស្រេច; ការផ្ទៀងសម្រេច : បានធ្វើអភិសោធន៍រួចហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោធន ផង) ។