Khmer Dictionary: អព្ភាស
Chuon Nath's Khmer-Khmer Dictionary
-
អព្ភាស
( ន.នាមសព្ទ )
[អ័ប-ភាសៈ ឬ អ័ប-ភាស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភ្យាស) ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឲ្យមាំ, ឲ្យរឹងប៉ឹង ។ ក្នុងវេយ្យាករណ៍បាលីនិងសំស្រ្កឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឲ្យប្រើ ដើម្បីឲ្យប្លែកពីប្រក្រតី (ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរ សិថិល តាមវគ្គរបស់ខ្លួន; ឯអក្សរក្នុង អវគ្គ មិននិយាយពី សិថិល ទេ, សម្រាប់ភាសាខ្មែរ ប្រើបានតាមគួរដល់ការប្រកប), ដូចជា ទេតិ អញ្ភសជា ទទាតិ “(គេ)ឲ្យ” ជាដើម ។ ក្នុងភាសាខ្មែរក៏មានប្រើអញ្ភសច្រើនណាស់, ដូចជា ក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អញ្ភសជា កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក ជាដើម (អញ្ភសសម្រាប់ភាសាខ្មែរ មានទំនងស្រដៀងគ្នានឹង បុព្វបទ ដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វបទ>បុព្វបទ ក្នុងពាក្យ បុព្វ ផង) ។
Headley's Khmer-English Dictionary
-
អព្ភាស
( n )
[ʔappʰieh]
training, teaching; adding, doubling; reinforcing, strengthening
-
អព្ភាស
( n )
[ʔappʰieh]
intensifying, reduplicating