Khmer Dictionary: អពទ្ធសីមា
Chuon Nath's Khmer-Khmer Dictionary
-
អពទ្ធសីមា
( ន.នាមសព្ទ )
[អៈព័ត-ធៈសីម៉ា]
( បា.បាលី ( បាលីភាសា ) )
សីមាដែលសង្ឃមិនបាច់សូត្រចង; មាន ៣ យ៉ាង គឺ ១-គាមសីមា ព្រំដែលស្រុក; ២-ឧទកុក្ខេបសីមា ព្រំដែនដែលសាចទឹកក្នុងទឹកនឹងថ្កល់មិនហូរ; ៣-អព្ភន្តរសីមា ព្រំដែនក្នុងព្រៃសុទ្ធដែលវាស់ប្រវែង ៧ អព្ភន្តរគឺ ៤៩ ព្យាម ឬ ១៩៦ ហត្ថជុំវិញរៀងខ្លួន (ព. វិ. ពុ.) ។ ព. ផ្ទ. ពទ្ធសីមា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីមា>សីមា, អព្ភន្តរ និង ឧទកុក្ខេប ទៀតផង) ។
Headley's Khmer-English Dictionary
-
អពទ្ធសីមា
( n )
[ʔaʔpoattʰeaʔsəymaa]
natural border, border that does not require religious blessing (e.g. the border of a village), water border, forest border