Khmer Dictionary: អន្ដរធាន
Chuon Nath's Khmer-Khmer Dictionary
-
អន្ដរធាន
( ន.នាមសព្ទ )
[អន់-តៈរ៉ៈ ធាន ឬអន់-ដ-ធាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬ សំ.) (អន្តធ៌ាន) ការបាត់; ការខូច, សេចក្ដីវិនាស : នាំបណ្តាលឲ្យមានអន្តរធាន ។ ខ្មែរច្រើនប្រើជា កិ. ជាង (អ. ថ. អន់-ដ-ធាន) “បាត់, បាត់ទៅ; ខូច, ខូចបង់, វិនាស, អន្តរាយ” : អន្តរធានទ្រព្យធនអស់រលីង ។ ប្រើជាពាក្យជេរគ្នាលេង ដោយសេចក្ដីស្និទ្ធស្នាលស្មោះស្មើក៏មាន : អន្តរធាន ! មកពីអង្កាល់ ?; អាអន្តរធាន ! កុំមកវីវរជិតអញ ! (ព. សា.) ។ អន្តរធានទៅ ! ខូចទៅ !, វិនាសទៅ ! (ពាក្យឧទានផ្តន្ទា) ។
Headley's Khmer-English Dictionary
-
No matching entries found!