Khmer Dictionary: អនគ្ឃ
Chuon Nath's Khmer-Khmer Dictionary
-
អនគ្ឃ
( គុ.គុនសព្ទ )
[អៈនុ័ក ]
or អន័គ្ឃ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អនគ្ឃ < អន៑ “មិន, មិនមែន ពុំ, ឥត”) + អគ្ឃ “ថ្លៃ”; អនឃ៌ < អន៑ + អឃ៌) ដែលកាត់ថ្លៃពុំបាន, ដែលមានតម្លៃឥតបើគណនា : របស់អន័គ្ឃ, ទ្រព្យអន័គ្ឃ (ឥត្ថី. ឬ ពហុ. អនគ្ឃា) ។
- អនគ្ឃភណ្ឌ ឬ--វត្ថុ (អៈនុ័កឃៈ--) ភណ្ឌឬវត្ថុមានតម្លៃច្រើនក្រៃ ។
- អន័គ្ឃអនេក ឬ
- អនេកអន័គ្ឃ ច្រើនកាត់ថ្លៃពុំបាន, ច្រើនឥតបើគណនា (ព.កា. ឬ ព. ទេ) : ត្បូងពេជ្រសោភគ្គ ជាទ្រព្យអន័គ្ឃ ពុំអាចកាត់ថ្លៃ ចាស់ថាចម្រើន រាល់យប់រាល់ថ្ងៃ រំងាប់ចង្រៃ ក្នុងផ្ទះលំនៅ ។ កើតលាភកើតយស កើតទ្រព្យរបស់ ប្រសើរឥតសៅ បើអ្នកណាមាន អ្នកនោះនឹងទៅ ជាមនុស្សសន្ធៅ សន្ធោថ្កើងថ្កាន (ព. បុ.) ។
Headley's Khmer-English Dictionary
-
No matching entries found!