Khmer Dictionary: អធោ
Chuon Nath's Khmer-Khmer Dictionary
-
អធោ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[អៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អធស៑) ខាងក្រោម, ក្នុងខាងក្រោម ។ ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។
- អធោគមវាត (--គៈមៈ--) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។
- អធោបាត ការធ្លាក់ចុះក្រោម ។
- អធោភាគ ចំណែកឬប៉ែកខាងក្រោម ។
- អធោមុខ ដែលមានមុខសំយុងចុះ (បើស្ត្រីជា អធោមុខា) ។
- អធោលោក លោកខាងក្រោម (បាតា-ល); ហៅ អធោភពន៍ ក៏បាន, អ. ថ. --ភប់ ។
- អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី ។ល។
Headley's Khmer-English Dictionary