Khmer Dictionary: អធិគត
Chuon Nath's Khmer-Khmer Dictionary
-
អធិគត
( គុ.គុនសព្ទ )
[អៈធិគៈតៈ ឬ--គត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលបានដល់ហើយ; ដែលបានស្រេចហើយ; ដែលស្រេចហើយ; ដែលបានលុះឬបានត្រាស់ដឹងហើយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធិគៈតៈ, ដូចជា អធិគតកម្ម អំពើឬកិច្ចការដែលសម្រេចហើយ, ដែលធ្វើរួចស្រេចហើយ ។
- អធិគតធម៌ ធម៌ដែលគេបានលុះហើយឬធម៌ដែលគេចេះស្រេចហើយ ។
- អធិគតវិជ្ជា ឬ
- --វិទ្យា វិជ្ជាដែលគេរៀនចេះហើយ ។
- អធិគតសិល្ប សិល្បដែលគេបានសិក្សាស្រេចហើយ ។ល។
Headley's Khmer-English Dictionary