Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អធិការ

Chuon Nath's Khmer-Khmer Dictionary
  1. អធិការ ( ន.នាមសព្ទ ) [--អៈធិ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​បំពេញ​កុសល​ដ៏​ក្រៃលែង (មហា​បរិច្ចាគ); អំណាច; សិទ្ធិ ឬ​សិទ្ធិ​ភាព; ការ​គ្រប់គ្រង; ការ​បង្គាប់​បញ្ជា, បញ្ជា​ការ; មុខ​ការ; មុខ​ក្រសួង; ទី​ធ្វើ​រាជការ; ភារៈ; ច្បាប់, ច្បាប់​បញ្ញត្ត; ចំពូក​សេចក្ដី; ដំណើរ​សេចក្ដី ។ អ្នក​គ្រប់គ្រង; អ្នក​ត្រួតត្រា; អ្នក​ទទួល​ការ​ខុស​ត្រូវ : អធិការ​សាលា​បឋម​សិក្សា, អធិការ​ក្រុម​នគរ​បាល​ជាតិ ។ល។ ខ្មែរ​ច្រើន​ប្រើ​ពាក្យ​នេះ​ចំពោះ​ការ​ហៅ​បព្វជិត​ដែល​បាន​ទទួល​សញ្ញាប័ត្រ​តាំង​ជា​អធិបតី​ក្នុង​វត្ត​មួយ​ៗ : លោក​អធិការ  ឬ ចៅ​អធិការ (ព. សា. លោក​មេ​វត្ត ឬ លោក​សង្រ្ឃាជ, ព. បុ. ហៅ ចៅ​កូវ ថា ព្រះ​សង្ឃ​ចៅ​កូវ) ។
    - អធិការ​កម្ម ឬ
    - --កិច្ច កិច្ច​ការ​របស់​អធិការ, ការ​ពិនិត្យ​ត្រួតត្រា​នៃ​អធិការ ។
    - អធិការដ្ឋាន ទី​ចាត់​ការ​របស់​អធិការ, ការិយាល័យ​នៃ​អធិការ ។
    - អធិការ​មណ្ឌល មណ្ឌល​នៃ​អធិការ​គឺ​នាទី​តំបន់​មាន​កំណត់​ព្រំ​ដែន​ដែល​អធិការ​ត្រូវ​ពិនិត្យ​ត្រួតត្រា ។
Headley's Khmer-English Dictionary
  1. អធិការ ( n ) [ʔaʔtʰiʔkaa]
    inspector (esp. a police inspector); comptroller; administrator, supervisor, director, chief
  2. អធិការ ( n ) [ʔaʔtʰiʔkaa]
    authority, power; function; administration; fulfillment of a duty
  3. អធិការ ( n ) [ʔaʔtʰiʔkaa]
    order
  4. អធិការ ( n ) [ʔaʔtʰiʔkaa]
    law
  5. អធិការ ( n ) [ʔaʔtʰiʔkaa]
    chapter; context
  6. អធិការ [ʔaʔtʰiʔkaa]
  7. អធិការី ( n ) [ʔaʔtʰiʔkaarəy]
    inspector, chief, supervisor; director, manager; principal


Prohok Solutions @2017 : Learn Khmer | Khmer Calendar