Khmer Dictionary: អធម្ម
Chuon Nath's Khmer-Khmer Dictionary
-
អធម្ម
( គុ.គុនសព្ទ )
[អៈធ័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អធម៌) ដែលពុំមែនធម៌, ដែលខុសធម៌, ក្រៅគន្លងធម៌, ខុសច្បាប់; អាក្រក់, ពុំប្រសើរ : មនុស្សអធម្ម (ប្រើជា អធម៌ ក៏បាន) ។ ន. ដំណើរខុសធម៌, ខុសច្បាប់; ការពុំប្រសើរ; ទុច្ចរិត : ចៅក្រមវិនិច្ឆ័យក្តីដោយអធម្ម (ប្រើជា អធម៌ ក៏បាន) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធ័ម-មៈ, ដូចជា
- អធម្មកម្ម កម្មអាក្រក់, អំពើពុំប្រសើរ ។
- អធម្មការី អ្នកធ្វើអំពើពុំប្រសើរ (បើស្ត្រីជា អធម្មការិនី) ។
- អធម្មវាចា --វាទ សម្ដីខុសធម៌, ខុសច្បាប់ ។
- អធម្មវាទី អ្នកនិយាយខុសធម៌, ខុសច្បាប់ (បើស្ត្រីជា អធម្មវាទិនី) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អធម្មវាទី និយាយញាំញី ព្រះពុទ្ធសាសនា ព្រោះលាភជិះជាន់ ភ័ន្តភ្លេចសិក្ខា លែងកាន់រក្សា ថាឥតអៀនខ្មាស ។ ពោលតាមទំនើង ដែលចិត្តខ្លួនទើង ពាយងាយផ្តេសផ្តាស ខុសខ្លះត្រូវខ្លះ ច្រឡេសច្រឡាស ព្រោះឥតក្តីខ្មាស ហៅអលជ្ជី ។
Headley's Khmer-English Dictionary
-
អធម្ម
( adj )
[ʔaʔtʰoam, ʔaʔtʰoammeaʔ-]
to be unlawful, illegal; immoral, bad.
-
អធម្ម
( n )
[ʔaʔtʰoam, ʔaʔtʰoammeaʔ-]
illegality, lawlessness; tyranny, arbitrary rule; negative character traits