Khmer Dictionary: អធម
Chuon Nath's Khmer-Khmer Dictionary
-
អធម
( គុ.គុនសព្ទ )
[អៈធំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ថយថោកឬថោកថយ, ថោកទាបឬទាបថោក; ដែលមិនរុងរឿង; លាមក; សាបរលាប; រម៉េះរម៉ោះ; រប៉ិចរប៉ី; រាយរង; បន្ទាប់បន្សំ : មនុស្សអធម; របស់អធម, ទំនិញអធម ។ បើរៀងភ្ជាប់ជាមួយនឹងសព្ទដទៃឲ្យជាសមាសនាម អានថា អៈធៈមៈ ដូចជា
- អធមបុរស បុរសថយថោក;
- អធមវណិជ្ជា ជំនួញរាយរង;
- អធមភណ្ឌ របស់រប៉ិចរប៉ី ។ បើផ្សំជាមួយនឹង អធិក ផងជា
- អធិកអធម (អៈ ធិក-អៈធំ) ទាំងអធិកផងទាំងអធមផង គឺទាំងរុងរឿងផង ទាំងរប៉ិចរប៉ីឬរម៉េះរម៉ោះខ្លះផង : បុណ្យខណ្ឌសីមា ៣ យប់ ៤ ថ្ងៃដ៏អធិកអធម គឺបុណ្យនោះមានរបៀបរៀបចំរុងរឿងហ៊ិកហ៊ាក់គួររីករាយផង មានអ្នកលក់អីវ៉ាន់រប៉ិចរប៉ីនៅក្បែរវត្តផង ឬមានល្បែងរបាំនៅក្រៅវត្តនោះកំដរបុណ្យក្នុងវេលាយប់ខ្លះផង (មានទាំងរុងរឿងមានទាំងរប៉ិចរប៉ីបន្ទាប់បន្សំផង ទើបហៅថា អធិកអធម បើមានតែត្រឹម អធិក ឥត អធម ផងទេ ពុំហៅថា អធិកអធម ឡើយ, ត្រូវហៅថា ពិធីបុណ្យអ៊ឹកអធិក ឬ អ៊ឹកអធិកហ៊ឹកហ៊ាក់ឬក៏ ហ៊ឹកហ៊ាក់ ដូច្នេះវិញ ទើបត្រូវតាមអត្ថន័យរបស់ពាក្យ) ។ គួរកុំច្រឡំអានឬនិយាយថា អធិកអធ័ម, ត្រូវអានជា អធំ ដូច សង្គម, មធ្យម, និយម, សមាគម... ដែរ មិនថា សង្គ័ម, មធ្យ័ម, និយ័ម, សមាគ័ម... ទេ ។
Headley's Khmer-English Dictionary
-
អធម
( adj )
[ʔaʔtʰum]
to be of low status, inferior; belonging to the lower strata of society; backward, undeveloped; cheap, inexpensive; trashy
-
អធម្ម
( adj )
[ʔaʔtʰoam, ʔaʔtʰoammeaʔ-]
to be unlawful, illegal; immoral, bad.
-
អធម្ម
( n )
[ʔaʔtʰoam, ʔaʔtʰoammeaʔ-]
illegality, lawlessness; tyranny, arbitrary rule; negative character traits