Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អចិរ

Chuon Nath's Khmer-Khmer Dictionary
  1. អចិរ ( គុ.គុនសព្ទ ) [អៈចិ-រ៉ៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​មិន​យូរ, ឆាប់, ភ្លាម​ៗ; ដែល​មិន​ឋិត​ថេរ ។
    - អចិរ​កាល កាល​ឬ​វេលា​មិន​យូរ, ពេល​ខ្លី (ព. ផ្ទ. ចិរ​កាល ឬ ចីរ​កាល) ។
    - អចិរដ្ឋិត ឬ - --ស្ថិត (--រ៉ាត់-ឋិត ឬ--រ៉ាស់-ស្ថិត) ដែល​ឋិត​នៅ​ឬ​តាំង​នៅ​មិន​យូរ : របស់​អចិរដ្ឋិត ។
    - អចិរដ្ឋិតិ ឬ - --ស្ថិតិ (--រ៉ាត់-ឋិ-តិ ឬ --រ៉ាស់-ស្ថិ-តិ) ការ​ឋិត​នៅ​ឬ​តាំង​នៅ​មិន​យូរ ។
    - អចិរ​ទ្យុតិ, អចិរប្បភា, --ប្រភា, --ភាស ឬ - អចិរាភា (--ទ្យុត, --រ៉ាប់-ប៉ៈ ឬ ប្រៈ--, --រ៉ា--) ជោតិ​ភាព​ដែល​មាន​ពន្លឺ​ឬ​រស្មី​មិន​យូរ គឺ​មាន​ពន្លឺ​ភ្លែត​ៗ​បាត់ (ផ្លេកបន្ទោរ, មហារីក ឬ​ស្វា​ញាក់​ចិញ្ចើម) ។
    - អចិរ​និវាស ការ​នៅ​មិន​យូរ​ប៉ុន្មាន; ការ​នៅ​សម្នាក់​ឬ​នៅ​សម្រាក​ភ្លាម​ៗ ។
    - អចិរ​និវាសី អ្នក​ដែល​នៅ​មិន​យូរ​ប៉ុន្មាន; ភ្ញៀវ​ដែល​មក​នៅ​សម្នាក់​មួយ​ពេល​ពីរ​ពេល (បើ​ស្ត្រី​ជា អចិរ​និវាសិនី) ។ល។
Headley's Khmer-English Dictionary
  1. អចិរ ( adj ) [ʔaʔceʔraʔ]
    to be brief, short (of time), not lasting, perishable, short-lived, ephemeral, temporary, momentary; instantaneous, quick, fast, prompt


Prohok Solutions @2017 : Learn Khmer | Khmer Calendar