Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្គារ

Chuon Nath's Khmer-Khmer Dictionary
  1. អង្គារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ធ្យូង ។ រ. ស. ព្រះ​អង្គារ ធ្យូង​ដែល​សល់​ពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​សម្មាសម្ពុទ្ធ​ឬ​ព្រះ​រាជា បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អង់-គារៈ ដូច​ជា អង្គារ​ការ, --ការី ឬ --ក្រឹត អ្នក​ដុត​ធ្យូង (បើ​ស្ត្រី​ជា អង្គារ​ការិកា ឬ អង្គារ​ការិនី) ។
    - អង្គារដ្ឋាន ឬ - --ស្ថាន កន្លែង​ដាក់​ធ្យូង ។
    - អង្គារ​ថូប ឬ - --ស្តូប ស្តូប​ដែល​បញ្ចុះ​ព្រះ​អង្គារ : អង្គារ​ថូប​ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​ទី​គោរព​នៃ​ពុទ្ធ​មាមក​ជន ។
    - អង្គារ​ទារុ ឬ - --ព្រឹក្ស ឈើ​ដែល​ប្រើ​ការ​ដុត​ធ្យូង​បាន ។
    - អង្គារ​ធានិការ ឬ - --ធានី ជើង​ក្រាន; ជើង​ក្រាន​ធ្យូង ។
    - អង្គារ​បាត្រី (--ប៉ា--) ជើង​ក្រាន​ដុត​ធ្យូង, ឡ​ដុត​ធ្យូង (ហៅ អង្គារ​លេណ ឬ អង្គារ​លេណដ្ឋាន ក៏​បាន) ។ អង្គារ​ពាណិជ (--និច) អ្នក​លក់​ធ្យូង ។
    - អង្គារ​ពាណិជ្ជ, --ពាណិជ្យ ឬ - --វណិជ្ជា ការ​ឬ​របរ​លក់​ធ្យូង, ជំនួញ​ធ្យូង ។ល។
  2. អង្គារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ផ្កាយ​ព្រះ​គ្រោះ​ទី ៣ : ផ្កាយ​អង្គារ ។ ឈ្មោះ​ថ្ងៃ​ទី​៣ នៃ​សប្តាហ៍ : ថ្ងៃ​អង្គារ ។ ឈ្មោះ​យាម​ទី ៣ នៃ​ត្រៃ​យាម : ព្រះ​សក្យ​មុនី​ទ្រង់​ចូល​បរិនិញ្វន​នៅ​ថ្ងៃ​អង្គារ​យាម​អង្គារ​ក្នុង​បច្ចូស​សម័យ​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់ ... ។
    - អង្គារ​ទិន, --ពារ ឬ - --វារៈ (អង់-គារៈ--) ថ្ងៃ​អង្គារ (ព. ហ.) ។
Headley's Khmer-English Dictionary
  1. អង្គារ [ʔɑŋkie]
  2. អង្គារ [ʔɑŋkie]
  3. អង្គារ ( n ) [ʔɑŋkie]
    third watch of the night
  4. អង្គារ ( n ) [ʔɑŋkie]
    charcoal, carbon, live coals
  5. អង្គារិ ( n ) [ʔɑŋkieriʔ]
    small portable stove
  6. អង្គារិណី
    See: អង្គារិ


Prohok Solutions @2017 : Learn Khmer | Khmer Calendar