Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្គរ

Chuon Nath's Khmer-Khmer Dictionary
  1. អង្គរ ( ន.នាមសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ទី​ដី​ជា​ទួល​ធំ​ប៉ុន្តែ​ទាប​ទេ នៅ​ជិត​មាត់​បឹង​ធំ​ជ្រៅ មាន​ដើម​ឈើ​ធំ​ៗ​ខ្ពស់​ៗ ជា​ព្រៃ​ស្ងាត់ គេ​ហៅ​ព្រៃ​និង​បឹង​នោះ​ថា ព្រៃ​អង្គរ, បឹង​អង្គរ ទោះ​បី​ចំណេរ​កាល​ត​មក គេ​កាប់​ព្រៃ​នោះ​ធ្វើ​ជា​ចម្ការ​ទៅ​ហើយ ក៏​គេ​នៅ​តែ​ហៅ​ថា ចម្ការ​ព្រៃ​អង្គរ, បឹង​អង្គរ ឬ បឹង​ព្រៃ​អង្គរ តាម​ឈ្មោះ​ដើម​នោះ​ដែរ ។
  2. អង្គរ ( ន.នាមសព្ទ ) [អង់-គ]
    ពាក្យ​ប្រើ​ឃ្លាត​ក្លាយ​មក​ពី នគរ “ក្រុង, រាជ​ធានី” ហៅ​ចំពោះ​តែ​ក្រុង​និង​សិលា​ប្រាសាទ​បុរាណ​ខ្លះ ឬ​ទី​តំបន់​ជាដើម​ខ្លះ​ក្នុង​កម្ពុជ​រដ្ឋ : អង្គរ​ធំ នគរ​ធំ (មហា​នគរ​បុរាណ​ក្នុង​ខែត្រ​សៀមរាប) ។
    - អង្គរ​បុរី (នគរ​បុរី) ឈ្មោះ​ទី​ក្រុង​ចាស់​តូច​មួយ​ក្នុង​ស្រុក​ព្រៃ​កប្បាស​ខែត្រ​តាកែវ ។
    - អង្គរ​ព្រះ​ជ័យ ឬ - អង្គ​ព្រះ​ជ័យ​ព្រះ​អារ្យ (នគរ--) ឈ្មោះ​ប្រាសាទ​បុរាណ នៅ​ខាង​លិច​ជិត​កំពង់ចាម​ក្រុង ។
    - អង្គរ​រាជ (នគរ​រាជ) ឈ្មោះ​អាណា​ខេត្ត​មួយ​របស់​ខ្មែរ នៅ​ខាង​ទិស​ឧត្ដរ, បាន​ទៅ​អាណា​ខេត្ត​របស់​សៀម​យូរ​អង្វែង​ហើយ ។ ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ មាន​ដើម​កំណើត​នៅ​អាណា​ខេត្ត​នគរ​រាជ : ភ្លេង​អង្គរ​រាជ (ភ្លេង​នគរ​រាជ); ដែល​ក្លាយ​លំនាំ​បទ​ឃ្លាត​ពី​លំនាំ​ដើម​ខ្លះ ហៅ​ថា អង្គរ​រាជ​ក្លាយ (នគរ​រាជ​ក្លាយ); ដែល​តាំង​ពី​ក្នុង​បុរាណ​សម័យ​យូរ​ហើយ, អ្នក​ស្រុក​ជើង​ព្រៃ​បំប្លែង​កែ​លំនាំ​បទ​ឲ្យ​ឃ្លាត​ផ្សេង​ខ្លះ​ពី​លំនាំ​ដើម ហៅ​ថា អង្គរ​រាជ​ជើង​ព្រៃ (នគរ​រាជ​ជើង​ព្រៃ) ។
    - អង្គរ​វត្ត (នគរ​វត្ត “វត្ត​របស់​មហា​នគរ”) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​ប្រាសាទ​រុងរឿង​ដោយ​លំអ​គ្មាន​ពីរ ។ល ។
    - ត្រី​ងៀត​អង្គរ ឬ - ងៀត​ប្រា​អង្គរ ត្រី​ងៀត​ឬ​ងៀត​ប្រា​ដែល​នាំ​មក​ពី​ទន្លេ​សាប​ប៉ែក​ខាង​ខែត្រ​សៀមរាប ។
    - ទឹក​អង្គរ​បាក់ ទឹក​ថ្លា​ដែល​ហូរ​ត្រឡប់​ចេញ​ពី​ទន្លេ​សាប​និង​បឹង​នានា​ចុះ​មក​វិញ​ក្នុង​រដូវ​សម្រក ។ល។ (មើល​ក្នុង​ពាក្យ ប្រាក្រឹត ផង) ។
Headley's Khmer-English Dictionary
  1. អង្គរ ( n ) [ʔɑŋkɔɔ]
    thickly forested flood plain near a lake
  2. អង្គរ ( n ) [ʔɑŋkɔɔ]
    city, capital city (occurs in many place names such as អង្គរធំ, អង្គរវត្ត etc.); Angkor


Prohok Solutions @2017 : Learn Khmer | Khmer Calendar