Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហោរ

Chuon Nath's Khmer-Khmer Dictionary
  1. ហោរ ( ន.នាមសព្ទ ) [ហោ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ពាក្យ​ឃ្លាត​ក្លាយ​មក​ពី សំ. ហោរា) អ្នក​ចេះ​ហោរា​សាស្រ្ត​ឬ​អ្នក​ចេះ​តារា​សាស្រ្ត, ហិណ្ឌិក : ក្បួន​ហោរ, ទំនាយ​ហោរ ។ ព. ទ. បុ. ភូត​នៅ​ហោ​ចោរ​នៅ​ជាង ធម្មតា​ហោរ​ច្រើន​តែ​ភូត​កុហក​ផ្សំ​ខ្លះ, ធម្មតា​ជាង​មាស​ប្រាក់ ច្រើន​តែ​លប​គៃកិប​យក​មាស​ប្រាក់​ដែល​គេ​យក​មក​ជួល​ឲ្យ​ធ្វើ​គ្រឿង​មាស​ប្រាក់​ខ្លះ (ប៉ុន្តែ​បើ​តាម​ពិត, មិន​មែន​សុទ្ធ​តែ​ដូច្នោះ​ទាំងអស់​គ្នា​ទេ) ។
    - ហោរា​សាស្រ្ត (--រ៉ាសាស) ក្បួន​ហោរ; វិជ្ជា​សម្រាប់​ហោរ, តារា​សាស្រ្ត ឬ​ជោតិ​សាស្រ្ត ។
    - ហោរាចារ្យ (--រ៉ាចា; សំ. ហោរា + អាចាយ៌) អ្នក​ស្ទាត់​ជំនាញ​ខាង​ហោរា​សាស្រ្ត, គ្រូ​ហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ពួក​ហោរ​ព្យាករ ថា​បុត្រ​បវរ កប​ដោយ​លក្ខណា នៅ​ជា​គ្រហស្ថ នឹង​បាន​ឡើង​ជា ចក្រ​ពត្រា- ធិរាជ​អង្គ​ឯក ។ បើ​ទ្រង់​ព្រះ​ផ្នួស នឹង​បាន​ឡើង​ហួស ដល់​ធម៌​ដ៏​ប្លែក គឺ​ជា​ព្រះ​ពុទ្ធ វិសុទ្ធ​ក្រៃ​ពេក ជា​សាស្តា​ឯក តែ​មួយ​ក្នុង​លោក ។ (ពួក​ហោរ​ថ្វាយ​ទំនាយ​ចំពោះ​ព្រះ​សិទ្ធត្ថ​កុមារ ) ។ល។
Headley's Khmer-English Dictionary
  1. ហោរ ( n ) [hao]
    astrologer, fortuneteller.
  2. ហោរ ( v ) [hao]
    to divine, foretell, predict
  3. ហោរា ( n ) [haoraa]
    astrologer, fortuneteller; astrology; horoscope; sign of the zodiac; time, hour; signs, portents
  4. ហោរ៉ា ( n ) [haoraa]
    kind of taro (Alocasia macrorrhiza; it has large leaves and irritates the tongue and inside of the mouth if eaten raw)

    Reference: ក្តាតហោរ៉ា


Prohok Solutions @2017 : Learn Khmer | Khmer Calendar