Khmer Dictionary: ហិរញ្ញ
Chuon Nath's Khmer-Khmer Dictionary
-
ហិរញ្ញ
( ន.នាមសព្ទ )
[--រ៉ាញ់]
or ហិរណ្យ (--រ៉ាន់)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់ (ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្តី ដែលរម្លាយសិតជារូបប្រាក់រូបមាស សម្រាប់ចាយក្តី); ទ្រព្យ ។ សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ “ប្រាក់” ប៉ុណ្ណោះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --រ៉ាញ់-ញៈ ឬ--រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬ ហិរណ្យ-- ជាងប្រាក់ (បើស្រ្តីជា --ការិកា) ។
- ហិរញ្ញគព្ភ ឬ - ហិរណ្យគ័ភ៌ (--គ័ប ឬ --គ័រ) ព្រះព្រហ្ម ។
- ហិរញ្ញប័ដ, --បដ្ត ឬ - ហិរណ្យ-- ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់ (ហៅ ធនបត្រ ក៏បាន) ។
- ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។
- ហិរញ្ញម័យ ឬ - ហិរញ្ញសម័យ ឬ - ហិរណ្យ-- ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ : របស់ហិរញ្ញម័យ ។
- ហិរញ្ញមូល ឬ - ហិរណ្យ-- ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន ។
- ហិរញ្ញវត្ថុ ឬ - ហិរណ្យព័ស្តុ (--ព័ស) ប្រាក់សម្រាប់ចាយ ។ល។
Headley's Khmer-English Dictionary
-
ហិរញ្ញ
( n )
[heʔraɲ, heʔraɲɲaʔ-, heʔraɲɲeaʔ-]
precious metals; gold; silver; gold and silver money; finances, wealth
-
ហិរញ្ញាធិការី
( n )
[heʔraɲɲaatʰiʔkaarəy]
financier
-
ហិរញ្ញាធិការី
( n )
[heʔraɲɲaatʰiʔkaarəy]
cashier
-
ហិរញ្ញានុរក្ស
( n )
[heʔraɲɲaanuʔreak]
treasurer
-
ហិរញ្ញិក
( n )
[heʔraɲɲək]
treasurer