Khmer Dictionary: ស្និទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
ស្និទ្ធ
( ន.នាមសព្ទ )
[ស្និត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រួមគ្នាម្ខាងមួយតួ; ស្និគ្ធ; សិនិទ្ធ) ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិនិទ្ធ ផង) ។ ខ្មែរប្រើជា កិ. , កិ. វិ. ឬ គុ. ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស : ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ ។ ជិតស្លុង : ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់ ។
- ស្និទ្ធជិត ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម ។
- ស្និទ្ធស្នាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្នាល) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ស្និទ្ធស្នេហា ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ ។ល។
Headley's Khmer-English Dictionary
-
ស្និទ្ធ
( adj )
[snət]
to be dear, beloved; to be on intimate terms with.
-
ស្និទ្ធ
( v )
[snət]
to like, love; to trust; to do (something) well and conscientiously
-
ស្និទ្ធ
( adj )
[snət]
to be thick (of liquids); strong, firm; dense, compact
-
ស្និទ្ធ
( adj )
[snət]
to be delicious; good, fine
-
ស្និទ្ធ
( adv )
[snət]
really