Khmer Dictionary: ស្នាច
Chuon Nath's Khmer-Khmer Dictionary
-
ស្នាច
( ន.នាមសព្ទ )
ប្រដាប់សម្រាប់បាចទឹក មានសណ្ឋានផ្សេងៗតាមគួរដល់ការប្រកបប្រើ :
- ស្នាចទូក ស្នាចសម្រាប់បាចទឹកចេញពីក្នុងទូក; ស្នាចជ្រោង ស្នាចមានរាងជាស្នូត មានដងវែង មានជ្រោង សម្រាប់បាចទឹកដាក់ស្រែជាដើម (ហៅខ្លីត្រឹមតែ ស្នាចៗ ដូចគ្នាទាំងអស់) ។
Headley's Khmer-English Dictionary
-
ស្នាច
( n )
[snaac]
large scoop, kind of trough-shaped bailing instrument made of bamboo (used for irrigation and to bail out boats), bucket of a water wheel