Khmer Dictionary: សំរឹទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
សំរឹទ្ធ
( ន.នាមសព្ទ )
[--រ៉ិត ]
or សំរឹទ្ធិ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំ + ឫទ្ធ ឬ ឫទ្ធិ) សេចក្ដីសម្រេច; សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល; ផលសម្រេច ។ ខ្មែរហៅលោហៈមួយប្រភេទកើតអំពីការលាយផ្សំលោហជាតិផ្សេងៗ មានដែក, ស្ពាន់ជាដើម, សន្មតថាជារបស់ត្រជាក់ត្រជំនាំឲ្យសម្រេចប្រយោជន៍ផ្សេងៗ (ច្រើនសរសេរ សំរឹទ្ធិ ជាង) : ព្រះសំរឹទ្ធិ, ផ្តិលសំរឹទ្ធិ (សរសេរជា សំឫទ្ធ ឬ សំឫទ្ធិ ក៏បាន) ។ សំរឹទ្ធិ ឬ សំឫទ្ធិ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-រ៉ិត-ធិ, ដូចជា
- សំរឹទ្ធិការ្យ (--កា) ការសម្រេច, កិច្ចការដែលសម្រេចប្រយោជន៍ ។
- សំរឹទ្ធិជ័យ ជ័យសម្រេច ។
- សំរឹទ្ធិជោគ ជោគសម្រេចផលប្រយោជន៍ ។ សំរឹទ្ធិភាពភាពនៃសេចក្ដីសម្រេច, ដំណើរសម្រេចប្រយោជន៍ ។
- សំរឹទ្ធិស័ក ស័កសម្រេច គឺស័ក ១០ នៃឆ្នាំដែលជាចុងបំផុតនៃស័កទាំង ១០ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។ល។
Headley's Khmer-English Dictionary
-
សំរឹទ្ធ
See: សំរឹទ្ធ -
សំរឹទ្ធ
( n )
[sɑmrəttʰiʔ]
accomplishment, success, achievement; result; prosperity
Eg. សូមឲ្យបានសំរឹទ្ឋិដូចសេចក្តីប្រាថ្នា!: May all your wishes come true! -
សំរឹទ្ធ
[sɑmrəttʰiʔ]
-3
See: សំរិត -
សំរឹទ្ធី
See: សំរឹទ្ធ