Khmer Dictionary: សោភា
Chuon Nath's Khmer-Khmer Dictionary
-
សោភា
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝោភា) ល្អ; ហ្មត់ហ្មង; ភ្លឺត្រចះ, ត្រចង់; ត្រយង់ ។ ន. លំអ; ពន្លឺ, ពន្លឺត្រចះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា សោភី ក៏បាន; បើស្ត្រីជា សោភិនី “ស្ត្រីល្អ, នាងល្អ” ក៏បាន ។ ព. សា. សម្បូណ៌សោភិនី សម្បូណ៌គរគោកយកមិនអស់ ។
Headley's Khmer-English Dictionary
-
សោភា
( adj )
[saopʰie]
to be beautiful, handsome; light, bright, sparkling, glittering; dazzling, blinding to the eyes.
-
សោភា
( n )
[saopʰie]
radiance, splendor