Khmer Dictionary: សើច
Chuon Nath's Khmer-Khmer Dictionary
-
សើច
( កិ.កិរិយាសព្ទ )
ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះ ព្រោះមានទំនងនាំឲ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុ-ប្បាទចិត្ត :
- សើចក្អាក សើចខ្លាំងឮសូរក្អាក ។
- សើចចំអក បញ្ចេញសំឡេងធ្វើជាសើចឡកឡាយឲ្យគេ ។
- សើចស្ងួត ពើធ្វើជាសើចសម្ដែងទឹកមុខស្មើ ។ល។ ព. ទ. បុ. ព្រឹកសើច ល្ងាចយំ សើចសប្បាយមិនយូរប៉ុន្មាន នឹងបានប្រទះយំវិញពុំខាន (ព្រោះសោមនស្សនិងទោមនស្សជាគូនឹងគ្នា) ។
-
សើច
( ន.នាមសព្ទ )
ឈ្មោះក្រូចមួយប្រភេទ ស្លឹកទ្រវែងឆែកស្ដួចមួយអន្លើ ក្លិនហាងប្រហើរ ប្រើធ្វើជាគ្រឿងផ្សំឲ្យម្ហូបមុខខ្លះមានរសឆ្ងាញ់, ផ្លែមានសំបកជ្រួញ ។ ក្លិនប្រហើរឆួល មានរសហាង ទឹកក្នុងផ្លែមានរសជូរ ប្រើជាថ្នាំរម្ងាប់រោគខ្យល់ ឬប្រើជាគ្រឿងស្លបាន : ស្លម្ជូរបង់ស្លឹកក្រូចសើច ។
Headley's Khmer-English Dictionary