Khmer Dictionary: សុរសភោជន
Chuon Nath's Khmer-Khmer Dictionary
-
សុរសភោជន
( ន.នាមសព្ទ )
[--រ៉ៈសៈភោជន់]
or សុរសភោជន៍ (--រ៉ៈសៈភោច)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សុ “ប្រពៃ; ឆ្ងាញ់” + រស “ឱជារស” + ភោជន) ភោជនមានរសឆ្ងាញ់ពិសា ។ ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរគ្នាក្នុងវេលារៀបនឹងបរិភោគភោជនា អាហារ : សុរសភោជន ! ឬ សុរសភោជន៍ ! អញ្ជើញបរិភោគឲ្យឆ្ងាញ់ពិសា ! ឬសូម (អ្នក) បរិភោគអាហារឲ្យឆ្ងាញ់ពិសា ! (ប្រើជា សុភោជន ! ឬ សុភោជន៍ ! ក៏បាន; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
សុរសភោជន
[soʔraʔ sɑɑ pʰoocʊən]
delicious food
-
សុរសភោជន
[soʔraʔ sɑɑ pʰoocʊən]
bon appetit
See: សុភោជន