Khmer Dictionary: សុពចៈ
Chuon Nath's Khmer-Khmer Dictionary
-
សុពចៈ
( គុ.គុនសព្ទ )
[--ពៈចៈ ]
or សុវចៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សុវច ឬ សុពច; សុវចស៑) ដែលស្ដីប្រដៅងាយ, ដែលស្រណុកស្ដីប្រដៅ; ដែលងាយយកពាក្យ : មនុស្សសុពចៈ (ព. ផ្ទ. ទុព្វចៈ) ។
- សុពចជាតិកៈ អ្នកដែលគេងាយស្ដីប្រដៅ; បើស្ត្រីជា សុពចជាតិកា (ព. ផ្ទ. ទុព្វចជាតិកៈ; ទុព្វចជាតិកា) ។
- សុពចមិត្ត ឬ--មិត្រ មិត្រដែលស្ដីថាឲ្យទៅស្ដាប់ពាក្យ, មិត្រងាយស្ដីប្រដៅ (ព. ផ្ទ. ទុព្វចមិត្ត ឬ --មិត្រ) ។ល។
Headley's Khmer-English Dictionary