Khmer Dictionary: សុញ្ញ
Chuon Nath's Khmer-Khmer Dictionary
-
សុញ្ញ
( គុ.គុនសព្ទ )
[សុញ-ញ៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝូន្យ) សូន្យ, សោះសូន្យ, ទទេ; ទំនេរ; ស្ងាត់; ឥតប្រយោជន៍; ដែលបាត់សោះ ។ ន. ដំណើរទទេ; អាកាស; ពិន្ទុ (°) នេះ ឬ ក្បិល (°) នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូន្យ) ។
- សុញ្ញកម្ម ការឬអំពើឥតប្រយោជន៍ ។
- សុញ្ញភាព ភាពសូន្យ, ដំណើរទទេ ។
- សុញ្ញវចនៈ (--វៈចៈន៉ៈ) មនុស្សសូន្យសម្ដី (មនុស្សគ); បើស្ត្រីជា សុញ្ញវចនា ។
- សុញ្ញវាទ លទ្ធិដែលប្រកាន់ថា ស្លាប់ទៅសូន្យមិនកើតទៀត ឬលទ្ធិដែលប្រកាន់ថាគ្មានព្រះ ។
- សុញ្ញវាទី អ្នកប្រកាន់សុញ្ញវាទ (បើស្ត្រីជា សុញ្ញវាទិនី) ។
- សុញ្ញាគារ (សុញ-ញ៉ាគា; បា. < សុញ្ញ + អគារ “ផ្ទះ”) ផ្ទះទំនេរ; ផ្ទះស្ងាត់ ។ល។
Headley's Khmer-English Dictionary
-
សុញ្ញ
( adj )
[soɲɲaʔ]
to be nil, void, empty, free, unoccupied (of a period of time); quiet; useless, unproductive
-
សុញ្ញ
( n )
[soɲɲaʔ]
leisure (time)
-
សុញ្ញ
( n )
[soɲɲaʔ]
atmosphere, air
-
សុញ្ញ
( n )
[soɲɲaʔ]
point, dot ( . )
-
សុញ្ញាកាស
( adj )
[soɲɲaakaah]
to be empty, blank.
-
សុញ្ញាកាស
( n )
[soɲɲaakaah]
empty space, gap, void, vacuum
-
សុញ្ញាគារ
( n )
[soɲɲaakie]
empty / vacant house; quiet house
-
សុញ្ញោ
( adj )
[sɲao, soɲɲao]
to be bewildered, baffled, thwarted, frustrated, discouraged; to be empty.
-
សុញ្ញោ
( v )
[sɲao, soɲɲao]
to run out of ideas