Khmer Dictionary: សុគន្ធ
Chuon Nath's Khmer-Khmer Dictionary
-
សុគន្ធ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--គន់ ឬ--គន់-ធ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្លិនក្រអូប; គ្រឿងក្រអូប; ដែលមានក្លិនក្រអូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះសុគន្ធ ឬ សម្ដេចព្រះសុគន្ធាធិបតី ក្នុងពាក្យ សមណសក្ដិ ឬ--ស័ក្ដិ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុ-គ័ន-ធៈ, ដូចជា សុគន្ធកុដិ ឬ--កុដី កុដិមានក្លិនក្រអូប (ជាឈ្មោះកុដិលំនៅព្រះសម្មាសម្ពុទ្ធ, មានផ្កាក្រអូបដែលគេដាក់បូជា ឬផ្កាឈើជិតខាងផ្សាយក្លិនក្រអូបជានិច្ច) ។
- សុគន្ធជាតិ ជាតិវត្ថុមានក្លិនក្រអូប, គ្រឿងក្រអូប ។
- សុគន្ធបុប្ផា ឬ - --បុស្ប ផ្កាមានក្លិនក្រអូប ។
- សុគន្ធរស, សុគន្ធវារី ឬ - សុគន្ធោទក (--គ័ន-ធោ-ទក់; < សុគន្ធ + ឧទក “ទឹក”) ទឹកក្រអូប, ទឹកអប់ ។ល។
Headley's Khmer-English Dictionary
-
សុគន្ធ
( n )
[soʔkʊən, soʔkʊəntʰɔɔ]
fragrance, sweet smell.
-
សុគន្ធ
( adj )
[soʔkʊən, soʔkʊəntʰɔɔ]
to be fragrant, sweet-smelling
-
សុគន្ធ
[soʔkʊən, soʔkʊəntʰɔɔ]
-
សុគន្ធោទក
See: សុគន្ធរស