Khmer Dictionary: សិទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
សិទ្ធ
( គុ.គុនសព្ទ )
[សិត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធិ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ ។ ន. អ្នកសម្រេចការ; សេចក្ដីសម្រេចតាមមាត្រាច្បាប់; អ្នកប្រាជ្ញ; ទេវតាពួកមួយ; ឫសីពួកមួយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធិ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធៈ, ដូចជា
- សិទ្ធកម្ម អំពើឬការដែលសម្រេចហើយ ។
- សិទ្ធកាម ដែលមានសេចក្ដីប្រាថ្នាឬមានបំណងសម្រេចហើយ ។
- សិទ្ធការ្យ (--កា) ការងារដែលសម្រេចហើយ; ដែលមានការងារសម្រេចហើយ ។
- សិទ្ធជន មនុស្សខ្លាំងពូកែ, មនុស្សជំនាញ ។
- សិទ្ធញ្ញាណ ញាណដែលអាចសម្រេចសេចក្ដីដឹងបានងាយៗ ។
- សិទ្ធធាតុ ធាតុរ៉ែដែលរម្លាយស្រេចហើយ; បារទ ។
- សិទ្ធន្ត ឬ - សិទ្ធាន្ត (សិត-ធ័ន ឬ --ធាន) ការយល់ព្រមដាច់ស្រេច ។
- សិទ្ធមន្ត ឬ--មន្រ្ត មន្តស័ក្ដិសិទ្ធ ។
- សិទ្ធយោគ គ្រឿងប្រកប ឬរបស់ស័ក្ដិសិទ្ធ ។
- សិទ្ធរស ទឹកបារទ ។
- សិទ្ធវិជ្ជា ឬ --វិទ្យា ចំណេះដែលសម្រេចហើយ ។
- សិទ្ធាចារ្យ (សំ. សិទ្ធ + អាចាយ៌) គ្រូអ្នកមានចំណេះយ៉ាងពូកែ, ត្រូវជំនាញ ។
- សិទ្ធានុញ្ញាត (បា. សិទ្ធ + អនុញ្ញាត) អនុញ្ញាតដែលសម្រេចតាមច្បាប់បញ្ញត្ត ។ល។
Headley's Khmer-English Dictionary
-
សិទ្ធ
( n )
[sət]
magician
-
សិទ្ធ
( n )
[sət]
class of demigods
-
សិទ្ធ
( n )
[sət]
right
-
សិទ្ធ
( adj )
[sət]
to be (legally) accomplished / completed / concluded.
-
សិទ្ធ
( n )
[sət]
person who accomplishes or completes something legally
-
សិទ្ធ
( adj )
[sət]
to be rich, abundant, plentiful
-
សិទ្ធ
( adj )
[sət]
to be successful, effective; experienced; skillful; wordly-wise
-
សិទ្ធត្ថ
( n )
[səttʰoat, settʰoattʰaʔ]
person who has attained his desires
-
សិទ្ធត្ថ
( n )
[səttʰoat, settʰoattʰaʔ]
seed of white mustard
-
សិទ្ធត្ថ
( n )
[səttʰoat, settʰoattʰaʔ]
Siddhattha (given name of the infant Gautama)