Khmer Dictionary: សហ
Chuon Nath's Khmer-Khmer Dictionary
-
សហិចសហារ
( គុ.គុនសព្ទ )
[សៈហិច-សៈហា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សហិត្រ “សេចក្ដីខំប្រឹង, ព្យាយាម”; សហាថ៌ < សហ + អាថ៌ “ដែលមានសេចក្ដីត្រូវការជាមួយ”) ដែលសង្វាត, វាតអាទ្យ, ដែលស្រវាស្រទេញ; ដែលរវះរវាមកាម : មនុស្សសហិចសហារ, ចិត្តសហិចសហារ (និយាយថា ស្វាហិចស្វាហារ ក៏មាន)។
-
សហោទរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សហ) ។
-
សហ័ស
( ន.នាមសព្ទ )
[សៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សហស៑) កម្លាំង; ពលស័ក្ដិ; អំណាច, សេចក្ដីអង់អាច; សេចក្ដីក្លាហាន ។ គុ. ឬ កិ. វិ. ខ្លាំង, ដែលអង់អាច, មានអំណាច; ដែលក្លាហាន, ក្លាខ្លាំង : ចិត្តសហ័ស ចិត្តក្លាហាន, ចិត្តមុត ។
- ត្រូវរបួសសហ័ស ត្រូវរបួសខ្លាំង ។
- អំពើសហ័ស អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក ។ល។